ទាន់ហេតុការណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី..
0

«ជោគជ័យរបស់ប្រជាជនខ្មែរមួយរូបនៅឆាកអន្តរជាតិក៏ជាមោទនភាពមួយរបស់ជាតិផងដែរ»

«ជោគជ័យរបស់ប្រជាជនខ្មែរមួយរូបនៅឆាកអន្តរជាតិក៏ជាមោទនភាពមួយរបស់ជាតិផងដែរ»

 

នារសៀលថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានអនុញ្ញាតទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២៥ តាមរយៈស.ស.យ.ក. ចូលសម្តែងការគួរសម ដើម្បីសុំការណែនាំតម្រង់ទិស និងចែករំលែកបទពិសោធមុនចេញទៅបន្តការសិក្សានៅប្រទេសចិន នាពេលខាងមុខ នៅអគារ The Kampus។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ចំពោះលទ្ធផលទទួលបាន និងបានផ្តាំផ្ញើសាកសួរសុខទុក្ខទៅកាន់ប្អូនៗដែលបានចេញដំណើរទៅដល់សាធារណរដ្ឋប្រជាមានិតចិនរួចទៅហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានដោយគូសបញ្ជាក់ពីប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ចិនជារួម និងដោយឡែករវាងស.ស.យ.ក. និងសហព័ន្ធយុវជនទូទាំងប្រទេសចិន ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងប្រជាជន និងយុវជនកម្ពុជា-ចិន ជាពិសេសការផ្តល់ជាអាហារូបករណ៍ដល់និស្សិតកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់ប្អូនៗ ក្នុងការប្រើប្រាស់អាហារូបករណ៍នេះដើម្បីរៀនសូត្រ អភិវឌ្ឍខ្លួន និងប្រើប្រាស់ជំនាញ និងចំណេះរៀងៗខ្លួនត្រឡប់មកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក្រោមស្មារតី និងបុព្វហេតុរួបរួមគ្នា។ ឯកឧត្តមបានបន្តថាភាពជោគជ័យរបស់និស្សិតគ្រប់រូបនាពេលនេះ គឺជាភាពជោគជ័យរបស់ខ្លួនផង ក្រុមគ្រួសារផង ហើយក៏ជាភាពជោគជ័យដ៏ធំធេងផងសម្រាប់សង្គមជាតិ។ ឯកឧត្តមបានផ្សាភ្ជាប់បន្ថែមថា «ជោគជ័យរបស់ប្រជាជនខ្មែរមួយរូបនៅឆាកអន្តរជាតិក៏ជាមោទនភាពមួយរបស់ជាតិផងដែរ»។ ជាចុងក្រោយ ឯកឧត្តមបាន ជូនពរប្អូនៗគ្រប់រូប ទទួលបានជោគជ័យលើកាេសិក្សា និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។

ប្រភព ផេក សសយក

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com