នៅថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន ដែលបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត ឆ្នាំ២០២៦ និងប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន នៅសាលប្រជុំទីស្នាក់ការគណបក្សក្រុងតាខ្មៅ។ សមាសភាពចូលរួមមាន:
-អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន
-ប្រធាន-អនុប្រធាន នៃក្រុមការងារចុះមូលដ្ឋានភូមិទាំង៦ និងសមាជិក-សមាជិកា
-ប្រធាគណៈកម្មាធិការគណបក្សសង្កាត់ដើមមៀន
-ក្រុមលេខាធិការដ្ឋាន
-លោកមេភូមិទាំង៦
សរុបចំនួន២៦៥នាក់។
លោកឡាក់ម៉េងធីLakMengThy ខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តកណ្តាល






