(ត្បូងឃ្មុំ)៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ល្បែងស៊ីសងជាច្រើនប្រភេទ ជាពិសេស ល្បែងជល់មាន់ និងល្បែងផ្សេងៗ កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង នៅតំបន់មួយចំនួនក្នុងខេត្ត
រួមមាន ភូមិស្ទឹងពេញ ឃុំជីគរ និង ភូមិ២៧ ឃុំប្រធាតុ ស្រុកអូររាំងឪ។
មហាជនសួរថា បើការរាយការណ៍នេះជាការពិត ហើយសកម្មភាពល្បែងកើតមានជាបន្តបន្ទាប់ តើការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» និងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មានប្រសិទ្ធភាពកម្រិតណា?
ជាពិសេស តើអធិការស្រុក ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថស្រុក-ខេត្ត បានដឹង និងបានចុះពិនិត្យទីតាំងដែលប្រជាពលរដ្ឋរាយការណ៍នេះហើយឬនៅ?
ប្រជាពលរដ្ឋស្នើឱ្យសមត្ថកិច្ចចុះបញ្ជាក់ការពិត និងចាត់វិធានការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់ ប្រសិនបើរកឃើញថាមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ពិតប្រាកដ។
អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីអធិការស្រុក អាជ្ញាធរពាក់ព័ន្ធ ស្នងការខេត្ត និងកងរាជអាវុធហត្ថ ដើម្បីបញ្ជាក់ការពិត និងផ្តល់ព័ត៌មានជូនសាធារណជនប្រកបដោយតម្លាភាព៕






