ទាន់ហេតុការណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី..
0

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ..

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ..

 

​ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

​ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ពិធីសែនក្រុងពាលីបុកគ្រឹះសាងសង់អគារទីចាត់ការថ្មី ចំនួន១ខ្នង កម្ពស់១ជាន់ ទទឹង៨ម៉ែត្រ បណ្តោយ១៥ម៉ែត្រ មាន៣បន្ទប់ ត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។

​តាមការបញ្ជាក់ពីលោក ចាន់ សារិន នាយកសាលាអប់រំពិសេសក្រុងតាខ្មៅ បានអោយដឹងថា៖លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់នៅទីនេះមានចំនួន ១០៨ នាក់ ក្នុងនោះសិស្សសរុប ៣៥០ នាក់ ហើយការសាងសង់អគារទីចាត់ការថ្មីនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការងាររដ្ឋបាល ការគ្រប់គ្រង ការជួបប្រជុំ និងការសម្រួលដល់ការបំពេញភារកិច្ចប្រចាំថ្ងៃរបស់លោកគ្រូ-អ្នកគ្រូ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតរបស់ថ្នាក់ដឹកនាំព្រមទាំងលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលជាងមុន។

នៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូទាំងអស់ដែលបានខិតខំពុះពារប្រកបដោយស្មារតីលះបង់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងថែរក្សាសិស្សានុសិស្សនាពេលកន្លងមក ក្នុងការអប់រំ បណ្តុះបណ្តាលសិស្សានុសិស្សដែលមានតម្រូវការពិសេស ឱ្យទទួលបាននូវចំណេះដឹង បំណិនជីវិត និងសមត្ថភាពអាចចូលរួមក្នុងសង្គមបានយ៉ាងពេញលេញ។

ឯកឧត្តម បានបន្ថែមថា សមិទ្ធផលអគារទីចាត់ការថ្មីនេះ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសបំពេញការងារ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅក្នុងសាលាឱ្យកាន់តែមានភាពរីកចម្រើន និងសមរម្យបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក៏បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ ដោយឡែកការអប់រំពិសេសសម្រាប់កុមារ និងយុវជនដែលមានតម្រូវការពិសេស (ដូចជាកុមារពិការភ្នែក និងគថ្លង់) ដើម្បីឱ្យពួកគាត់ទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយសមភាព គុណភាព និងបរិយាបន្ន។

សូមបញ្ជាក់ដែរថា៖ក្រៅពីសមិទ្ធផលខាងលើ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ តែងតែយកចិត្តទុកដាក់ខ្ពស់លើការហូបចុករបស់សិស្សានុសិស្ស ដោយបានឧបត្ថម្ភអង្ករចំនួន ៥០០ គីឡូក្រាមជាទៀងទាត់ជារៀងរាល់ខែដល់សាលា។ ជាមួយគ្នានេះដែរ លោកជំទាវ ខៀវ ទេព រង្ស៊ី កញ្ញារិទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានខិតខំកៀរគរជំនួយពីសប្បុរសជនជិតឆ្ងាយជារៀងរាល់ឆ្នាំ ដើម្បីនាំយកថវិកាមកជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់វិទ្យាល័យអប់រំពិសេសឱ្យកាន់តែមានភាពល្អប្រសើរឡើង។ ពិធីសែនក្រុងពាលីបុកគ្រឹះសាងសង់អគារទីចាត់ការថ្មី ចំនួន១ខ្នង កម្ពស់១ជាន់ ទទឹង១៥ម៉ែត្រ បណ្តោយ៨ម៉ែត្រ មាន៣បន្ទប់ ត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។

​តាមការបញ្ជាក់ពីលោក ចាន់ សារិន នាយកសាលាអប់រំពិសេសក្រុងតាខ្មៅ បានអោយដឹងថា៖លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់នៅទីនេះមានចំនួន ១០៨ នាក់ ក្នុងនោះសិស្សសរុប ៣៥០ នាក់ ហើយការសាងសង់អគារទីចាត់ការថ្មីនេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការងាររដ្ឋបាល ការគ្រប់គ្រង ការជួបប្រជុំ និងការសម្រួលដល់ការបំពេញភារកិច្ចប្រចាំថ្ងៃរបស់លោកគ្រូ-អ្នកគ្រូ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតរបស់ថ្នាក់ដឹកនាំព្រមទាំងលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលជាងមុន។

នៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូទាំងអស់ដែលបានខិតខំពុះពារប្រកបដោយស្មារតីលះបង់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងថែរក្សាសិស្សានុសិស្សនាពេលកន្លងមក ក្នុងការអប់រំ បណ្តុះបណ្តាលសិស្សានុសិស្សដែលមានតម្រូវការពិសេស ឱ្យទទួលបាននូវចំណេះដឹង បំណិនជីវិត និងសមត្ថភាពអាចចូលរួមក្នុងសង្គមបានយ៉ាងពេញលេញ។

ឯកឧត្តម បានបន្ថែមថា សមិទ្ធផលអគារទីចាត់ការថ្មីនេះ នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសបំពេញការងារ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅក្នុងសាលាឱ្យកាន់តែមានភាពរីកចម្រើន និងសមរម្យបន្ថែមទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក៏បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ ដោយឡែកការអប់រំពិសេសសម្រាប់កុមារ និងយុវជនដែលមានតម្រូវការពិសេស (ដូចជាកុមារពិការភ្នែក និងគថ្លង់) ដើម្បីឱ្យពួកគាត់ទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយសមភាព គុណភាព និងបរិយាបន្ន។

សូមបញ្ជាក់ដែរថា៖ក្រៅពីសមិទ្ធផលខាងលើ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ តែងតែយកចិត្តទុកដាក់ខ្ពស់លើការហូបចុករបស់សិស្សានុសិស្ស ដោយបានឧបត្ថម្ភអង្ករចំនួន ៥០០ គីឡូក្រាមជាទៀងទាត់ជារៀងរាល់ខែដល់សាលា។ ជាមួយគ្នានេះដែរ លោកជំទាវ ខៀវ ទេព រង្ស៊ី កញ្ញារិទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានខិតខំកៀរគរជំនួយពីសប្បុរសជនជិតឆ្ងាយជារៀងរាល់ឆ្នាំ ដើម្បីនាំយកថវិកាមកជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់វិទ្យាល័យអប់រំពិសេសឱ្យកាន់តែមានភាពល្អប្រសើរឡើង។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com