ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល..
0

រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី..

រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី..

​ខេត្តរតនគិរី៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋមូលដ្ឋានបានបញ្ជូនរូបភាព និងផ្តល់ព័ត៌មានច្បាស ដោយបង្ហាញពីសកម្មភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង ដែលកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងជារៀងរាល់ថ្ងៃដោយគ្មានខ្លាចញញើតនឹងច្បាប់ឡើយ។
​យោងតាមប្រភពប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងបនល្បែងខាងលើនេះ គឺស្ថិតនៅត្រង់ចំណុចចន្លោះព្រំប្រទល់ស្រុកអូរជុំ និងស្រុកបរកែវ ក្នុងភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។ នៅទីនោះមានប្រមូលផ្តុំល្បែងស៊ីសងច្រើនប្រភេទដូចជា ជល់មាន់ អាប៉ោង និងយូគី ជាដើម។
​ប្រភពដដែលបានលម្អិតថា ក្រុមអ្នកញៀនល្បែងបានយកទ្បាន (ឡាន) ទៅចតលាក់ទុកក្នុងព្រៃកៅស៊ូ ចំណែកឯសង្វៀនជល់មាន់គឺត្រូវបានរៀបចំឡើងនៅក្នុងព្រៃចន្ទីក្បែរនោះផ្ទាល់តែម្តង។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺការដាក់ប្រាក់ភ្នាល់ (ដើមផាន់) ក្នុងមួយគូៗ គឺមានទឹកប្រាក់ចាប់ពី ៥០ម៉ឺនរៀល ឡើងរហូតដល់រាប់ពាន់ដុល្លារ ដែលទាក់ទាញអ្នកចូលរួមលេងរាប់រយនាក់។
​ សូមបញ្ជាក់ជូនថា រូបភាពនិងវីដេអូនានាដែលបានទទួលនេះ គឺត្រូវបានផ្តល់ឱ្យដោយផ្ទាល់ពីអ្នកដែលបានចូលរួមលេងក្នុងវង់ល្បែងនោះ ដែរក្នុងនោះមានទាំងវីដេអូសង្វៀនជល់មាន់ និងហ្វូងមនុស្សចូលរួមលេងយ៉ាងច្រើនកុះករ។
​មហាជន និងប្រជាពលរដ្ឋមូលដ្ឋាន សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី ពិសេសអធិការដ្ឋាននបាលស្រុកទាំងពីរ នឹងចាត់វិធានការចុះត្រួតពិនិត្យ និងបង្ក្រាបជាបន្ទាន់។ ពលរដ្ឋបានលើកឡើងដោយចម្ងល់ថា៖ (បនល្បែងនេះបើកលេងយូរមកហើយ ហេតុអ្វីបានជាសមត្ថកិច្ចមិនដឹង មិនបង្រ្កាប)។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com