តាកែវ! នៅរសៀលថ្ងៃទីសុក្រ ខែភទ្របទ ឆ្នាំម្សាញបញ្ចស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ វេលាម៉ោង2:30នាទីល្ងាចបានបើកគម្រោងដាក់ការដេញថ្លៃសាងសងផ្លូវបេតុងអាម៉េ ចំនួន 2គម្រោង ក្នុងនោះមាន១គម្រោង សាងសង់ផ្លូវបេតុងអារម៉េមានប្រវែង 0.645ម៉ែត្រ ទទឹង 5ម៉ែត្រ កម្រាស់ 150មីលីម៉ែត្រ ដែលមានតម្លៃប៉ាន់ស្មាន ៣៣៩.៤៧២ ១១៦រៀលគត់។
ក្នុងការដេញថ្លៃនេះផងដែរឃើញថាដូចមាន ក្លិនមិនសូវល្អដោយមតិមួយចំនួនលើកឡើងថា! មុនដំបូងតម្លៃដាក់ដេញថ្លៃ មានចំនួន 6ក្រុមហ៊ុន ហើយតម្លៃដែលដាក់ដេញទាបជាងទី១ គឺ បានទៅក្រុមហ៊ុន គ្រិះស្នាសំណង់ ដាក់តម្លៃ 148.000.000រៀល អ្នកដាក់ដេញថ្ងៃ ឈ្មោះ ទឹម ច័ន្ទជីវ័ន និងតម្លៃទាបជាងគេទី២ ក្រុមហ៊ុន សំណង់ពន្លឺមរកត អ្នកដេញថ្លៃ ឈ្មោះ អ៊ឹម នី មានតម្លៃ 219.300.000រៀល បន្ទាប់មកគេឃើញថា! ត្រូវបានកែប្រែតម្លៃដែលទាបជាងគេទី១ ពី តម្លៃ 148.000.000រៀល ឡើងមក តម្លៃ212.500.000រៀលវិញ មហារជននិងអ្នកចូលក្នុងការដេញថ្លៃនោះសួរថា តើនេះជាការប្រែតម្លៃដេញឲឡើងមកខ្ពស់ដើម្បីយកថវិការដ្ឋ មក…(សូមបញ្ជាក់នេះជាការលើកឡើងរបស់អ្នកចូលរួមមើលនិងស្ដាប់ក្នុងការដេញថ្ងៃ) ក្នុងនោះដែរមានមតិមួយចំនួនទៀតបន្តថា!មើលទៅគេធ្វើបែបនេះជាមិនត្រូវនោះទេ អ្នកសារព័ត៌មានមិនអាចទាក់ទងលោកនាយកទីចាត់ការផែនការនិងវិនិយោគខេត្តបានទេព្រោះមិនមានលេខទូរសព្ទ។អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរាល់អត្ថបទនិងបុគ្គលដែលពាក់ព័ន្ធដើម្បីស្រាយបំភ្លឺគ្រប់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរសព្ទ07753030៕







