ទាន់ហេតុការណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី..
0

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥២០គ្រួសារ​ នៅខេត្តកំពត

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥២០គ្រួសារ​ នៅខេត្តកំពត

នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា
អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន និងដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៦ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៥២០គ្រួសារ​។ ពីធីនេះប្រារព្ធឡើងនៅវត្តភ្នំព្រាល​ ស្ថិតក្នុងភូមិភ្នំព្រាល​ ឃុំតាកែន​ ស្រុកឈូក​ ខេត្តកំពត។

លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន១២៤នាក់, រទេះរុញសម្រាប់ជនពិការ៣គ្រឿង និងផ្តល់ថវិកាជូនលោកយាយ លោកតាចាស់ជរាមួយចំនួនទៀតផងដែរ។

ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន
១-អង្ករ១តោន
២-មីជាតិ៣០កេសតូច
៣-ត្រីងៀត១០គីឡូក្រាម
៤-សាច់ក្រក១០គីឡូក្រាម
៥-សាច់ផាត់១០គីឡូក្រាម
៦-ទឹកដោះគោខាប់២កេស
៧-កាហ្វេ៥កញ្ចប់ធំ
៨-តែ២គីឡូក្រាម
៩-ស្ករស១បេ
១០-អំបិល១បេ
១១-ទឹកត្រី៥យួរ
១២-ទឹកស៊ីអ៊ីវ៥យួរ
១៣-ទឹកម្ទេស៥យួរ
១៣-ទឹកសៀង៥យួរ
១៥-ទៀនព្រះវស្សា២គូរ
១៦-សាប៊ូដុំ១០០ដុំតូច
១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត
១៨-ប្រេងកូឡា១០០ដប
១៩-ប្រេងខ្យល់១០០ដប
២០-ថ្នាំពេទ្យ២០ប្រអប់
២១-ស្លាដក់៤៨
២២-សាប៊ូម្សៅ១០កញ្ចប់
២៣-ថវិកា២លានរៀល

កញ្ចប់សម្ភារសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន
១-អង្ករ២៥គីឡូ
២-ទឹកស៊ីអ៊ីវ១យួរ
៣-ម៉ុង១
៤-ភួយ១
៥-ទឹកដោះគោខាប់២កំប៉ុង
៦-មីជាតិ១កេសតូច
៧-អង្រឹង១
៨-អាវភ្លៀង១
៩-កន្សែងធំ១
១០-កន្ទេល១
១១-សាប៊ូម្សៅ១កញ្ចប់
១២- ថង់អំណោយសម្ដេចតេជោរួមមាន៖ ថ្នាំដុសធ្មេញ១ទីប, ច្រាសដុសធ្មេញ១ ,សាប៊ូ១ដុំ, ប្រេងកូឡា១ដបតូច, ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់, ក្រមា១, សារុង១,ធូបមួស១ប្រអប់, និងពិល១
១៣-ថវិកា៤០០០០រៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com