ទាន់ហេតុការណ៍
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី..
0

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារនៅអង្គការ(មជ្ឈមណ្ឌលអរុណរ:).

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារនៅអង្គការ(មជ្ឈមណ្ឌលអរុណរ:).

 

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងកងកម្លាំង មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារនៅអង្គការមជ្ឈមណ្ឌលអរុណរៈ (សាន់រ៉ាយ) ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

អង្គការអរុណរៈកម្ពុជា (Sunrise Cambodia) មានទីតាំស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ អង្គការនេះ គឺជាស្ថាប័នមិនរកប្រាក់ ចំណេញ ដ៏ល្បីល្បាញមួយ កំពុងធ្វើការនៅលើទឹកដីប្រទេសកម្ពុជា ដើម្បីផ្តល់ជំនួយចាំបាច់ទៅដល់កុមារងាយរង គ្រោះ គ្រួសារកំពុងមានការ លំបាក និងសហគមន៍ក្រីក្រ នៅក្នុងបណ្តាខេត្ត នៃប្រទេសកម្ពុជា។

អង្គការអរុណរៈកម្ពុជា ផ្តល់ការថែទាំពេញលេញ ដល់កុមារកំព្រា កុមារដែលត្រូវបានជួញដូរ កុមារដែលត្រូវបានបោះបង់ចោល កុមារដែលមានពិការភាព កុមារផ្ទុកមេរោគអេដស៍ និងកុមារក្រីក្រ ហើយអង្គការក៏កំពុងតែបង្កើត និងអនុវត្តន៍គម្រោងដែលមានលក្ខណៈវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការអភិវឌ្ឍន៍កម្មវិធី អប់រំ ដែលមានគុណភាព និងឱកាស សម្រាប់កុមារងាយ រងគ្រោះទាំងនេះ។

បេសកកម្មរបស់អង្គការអរុណរះ ផ្តល់ក្តីស្រឡាញ់ ចិញ្ចឹមបីបាច់ និងផ្តល់សិទ្ធិអំណាចដល់កុមារដែលងាយរងគ្រោះ តាមរយៈការគាំទ្រ ពេញលេញ និងឱកាសសិក្សាឱ្យជីវិតប្រសើរឡើងទៅដល់សហគមន៍ដែលជួបការលំបាក។

ក្នុងឱកាសសួរសុខទុក្ខ និងសំណេះសំណាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាននាំយកនូវអំណោយឧបត្ថមដល់អង្គការ មានដូចជា៖ អង្គរ ចំនួន២០០០គីឡូក្រាម, ទឹកស៊ីអីវ ១០យូរ, ទឹកត្រី ១០យូរ, មី ១០០កេស, នំ ៥បេ, ប៊ីចេង ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកម្ទេស ៨យូរ, អំបិល ១៥គីឡូក្រាម, ប្រេងខ្យង ៣០ដប, ខ្ទឹមស ២០គីឡូក្រាម, ត្រីផាត់ ១ថង់, កាពិផាវ ៥០កំប៉ុង, ទឹកសុទ្ធ ២០០យូរ, ទឹកក្រូច ១០កេស, ទឹកដោះគោក្មេង ២០កេស, ថវិកាសម្រាប់បុគ្គលិកក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងឧបត្ថម្ភអង្គការ ១០លានរៀល។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com