ទាន់ហេតុការណ៍
ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦..
0

កាស៊ីណូមួយកន្លែងនៅច្រកព្រំកំពុងបើកដំណើរការលេងល្បែងចម្រុះ អោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគក្រេង អាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់..

 

កាស៊ីណូមួយកន្លែងនៅច្រកព្រំកំពុងបើកដំណើរការលេងល្បែងចម្រុះ អោយពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគក្រេង អាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់..

ក្រុងប៉ៃលិន៖ទីតាំង Casino មួយកន្លែងយីហោឈ្មោះ អតីត ខេអាវិចតរីយ៉ា បច្ចុប្បន្នអត់មានឈ្មោះដោយសារម្ចាស់ទុំលាក់ស្លាកចោលខ្លាចមហាជនស្គាល់ កំពុងបើដំណើរការភ្នាល់លេងល្បែងមួយកន្លែងជ្រកក្រោមស្លាក casino ស្របច្បាប់ ស្ថិតនៅក្បែរច្រកព្រំដែនក្នុងភូមិផ្សារព្រំ ស្រុកសាលាក្រៅខេត្តប៉ៃលិន ដោយគ្មានសមត្ថកិច្ចណាហ៊ានទប់ស្កាត់បង្រ្កាបឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានទីតាំងបើកលេងល្បែងចម្រុះបើកភ្នាល់លេងនៅក្នុង កាស៊ីណូនេះ គឺភាគច្រើនសុទ្ធតែជាភ្ញៀវខ្មែរចូលលេង ផ្ទុយពីច្បាប់ដែលរាជរដ្ឋាភិបាលនឹងក្រសួងមហាផ្ទៃដែលអនុញ្ញាតឲ្យកាស៊ីណូទទួលឲចូលលេងតែភ្ញៀវបរទេស ។


ប្រភពលរដ្ឋដដែលបានបន្តទៀតថាល្បែងសុីសងគ្រប់ប្រភេទបានបិទអស់ហើយ នៅឡើយហេតុ តែល្បែងស៊ីសង ជ្រកក្រោមស្លាកកាស៊ីណូមួយនេះនៅតែបើកភ្នាល់លេងយ៉ាងពពាក់ពពូនដោយមិនខ្លាចអាជ្ញាធរមូលដ្ឋានណាឡើយ។ផ្កើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលដែលទើបតែចេញបទបញ្ជាឲ្យបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ទម្រង់ទូទាំងគ្រាប់ខណ្ឌទក្នុងប្រទេស។
ពលរដ្ឋក៏ដូចជាមហាជនទូទៅសំណូមពរទទូចទៅដល់លោក ជំទាវ បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន ជា ពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសង លោកស្នងការក្រុងប៉ៃលិនក៏ដូចជាលោកអធិការស្រុកសាលាក្រៅ សូមគោរពនឹងអនុវត្តតាមបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតគណៈកម្មការថ្មីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកធ្វើមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកដោយសារបានលាភសក្ការៈសើមមាត់សើមក។

អាស្រ័យហេតុនេះប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម សុខ ផល មេត្តា ចុះមកត្រួតពិនិត្យនៅទីតាំងបើកលេងល្បែងជាចំរុះច្រើនអនុញ្ញាតិឲពលរដ្ឋខ្មែរចូលលេងជារៀងរាល់ថ្ងៃដែលស្ថិតនៅភូមិ ឃុំ ខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបឲ្យខានតែបាន ។ព្រោះអាជ្ញាធរមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបទេហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តទាំង២៥បង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឲ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com