ទាន់ហេតុការណ៍
ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦..
0

មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_

 

មន្ទីរពហុព្យាបាល និងសម្ភព ដែលយកឈ្មោះ (ខ្មោច) មកបើកអាជីវកម្មពេទ្យ និងអះអាងថាមានច្បាប់ត្រឹមត្រូវ ពេលនេះដឹងការពិតហើយ_
ភ្នំពេញ៖ មន្ទីរពហុព្យាបាល និងសម្ភព សុវណ្ណ រិទ្ធីសក្ដិ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ មកបើកធ្វើអាជីវកម្មពេទ្យដោយខុសច្បាប់ ពេលនេះត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធចុះបិទជាស្ថាពរហើយនៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
យោងតាមប្រភពព័ត៌មានដែរក្រុមការងារយើងទទួលបានឱ្យថា៖ មូលហេតុដែលឈានទៅដល់កាលបិទទីតាំងមន្ទីពេទ្យ ដោយរកឃើញថាមន្ទីរពេទ្យនេះ គ្មានច្បាប់អនុញ្ញាតនោះទេ ពោលគឺប្រើប្រាស់ឈ្មោះ (ខ្មោច)។
ទោះយ៉ាងណាមិញយើងនៅមិនទាន់ដឹងពីជោគវាសនារបស់ លោក កែវ ពិសិដ្ឋ ដែលជាមេក្លោងរួមទាំងបក្សពួក ដែលឃុបឃិតគ្នាជាប្រព័ន្ធលួចបើកមន្ទីរពេទ្យក្លែងក្លាយបំភ័ន្តភ្នែកថ្នាក់ដឹកនាំ បោកប្រាស់ទំនុកចិត្តមហាជន តើអាចរួចផុតពីគុកច្រវាក់បានដែរឬយ៉ាងណា?
សូមបញ្ជាក់ថា៖ មន្ទីរពេទ្យដែលយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) យកមកប្រើគឺមានចំនួន៣ទីតាំង រួមមាន៖


ទី១៖ ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព កែវ ការីណូ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) តែមិនដឹងថាមានវេជ្ជបណ្ឌិតរូបណាមកឈរឈ្មោះជំនួសនោះទេ ព្រោះសុំការបំភ្លឺមិនបាន។
ទី២៖ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) ដែលមានឈ្មោះ កែវ ពិសិដ្ឋ ជាអ្នកលួចបើក។
ទី៣៖ ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល យីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ» ប្រើឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ (ស្លាប់) ដែលមានឈ្មោះ សុខ សុវណ្ណ និងឈ្មោះ ហ៊ត សំអឿន ជាអ្នកលួចបើក។
ក្នុងនោះមន្ត្រីជំនាញពាក់ព័ន្ធបានធ្វើការបិទទីតាំងគ្មានច្បាប់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំណែកឯទីតាំងនៅ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺនៅតែបន្តឱ្យបើកដំណើរការបានដោយធម្មតា! នេះហាក់ដូចជាមានការពាក់ព័ន្ធខ្លាំងណាស់។

ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានជាច្រើនសូមអំពាវនាវទទូចស្នើសុំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌត នេត សាវឿន អគ្គស្នងការនគរបាលជាតិសូមឯកឧត្តមមេត្តាជួយវិធានចាត់ការ ចំពោះមន្ទីរពេទ្យដែលនៅសេសសល់ផង។
ប្រជាពលរដ្ឋស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យបង្ក្រាបមន្ទីរពេទ្យព្យាបាលជំងឺ ដែលយកឈ្មោះ (ខ្មោច) មកប្រើប្រាស់ខាងលើនេះផងទាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com