ទាន់ហេតុការណ៍
ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦..
0

មុខសញ្ញា ដែលសកម្មដេញកាប់ប្លន់យកម៉ូតូ ត្រូវនគរបាលក្រុងតាខ្មៅ សហការជាមួយ នគរបាលស្រុកស្អាង ឃាត់ខ្លួន !

មុខសញ្ញា ដែលសកម្មដេញកាប់ប្លន់យកម៉ូតូ ត្រូវនគរបាលក្រុងតាខ្មៅ សហការជាមួយ នគរបាលស្រុកស្អាង ឃាត់ខ្លួន !

 

អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយ នគរបាលស្រុកស្អាង ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ ៤នាក់ យោងតាមការសាកសួរក្រុមជនសង្ស័យបានសារភាពថាពួកគេតែងនាំគ្នាជិះម៉ូតូ២-៣គ្រឿង តាមតំបន់ស្ងាត់ៗយប់ជ្រៅ បើឃើញនរណាអាចជាឪកាស គឺក្រុមពួកគេនឹងដេញតាមកាប់ដើម្បីប្លន់យកម៉ូតូ ទូរស័ព្ទ ជាក់ស្តែងនៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ម៉ោង០១និង៣០នាទីចំណុច ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមខាងលើបានធ្វើសកម្មភាព ភ្លាមៗត្រូវនគរបាលជំនាញដឹកនាំកម្លាំងចេញអន្តរាគន៍ឃាត់ខ្លួនជាបន្តរបន្ទាប់ ដោយជនសង្ស័យទាំង៤នាក់មានដូចជា ១ឈ្មោះ ចេង សីហា ភេទប្រុស អាយុ២៩ឆ្នាំ ភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។២ឈ្មោះ ថន ពិសិដ្ឋ ហៅព្រះ ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារចំនួន២ឆ្នាំ ក្នុងករណី គ្រឿងញៀន) ។ ៣ឈ្មោះ យ៉ាន វិបុល ហៅក្រហម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០៣ឆ្នាំក្នុងករណី លួចមានស្ថានទម្ងន់ទោស កាប់ប្លន់)។ ៤ឈ្មោះស្រ៊ិន បូរ៉ាន់ហៅអាក្របី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនសំណុំរឿងចាត់កាតាមនីតិវិធីនៃច្បាប់ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com