លោកស្នងការរង ឡ៉ាក់ ម៉េងធី ខេត្តកណ្តាលអញ្ជើញចូលរួមជាតំណាង លោកស្នងការខេត្តចូលរួមកិច្ចប្រជុំបន្ធូរបន្ថយទោសនិង..
នៅព្រឹកថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត ក្នុងឱកាសទិវាជយ័ជម្នះលើរបបប្រល័យពូជសាសន៏ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។







