កណ្តាល ៖ លោក ឧត្ដមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅសាលប្រជុំព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពី ឥស្សរជនជាន់ខ្ពស់ សម្តេច ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គនាយក អគ្គមេបញ្ជាការ អគ្គស្នងការ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាល នៃគណៈអភិបាល រាជធានី-ខេត្ត ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ ស្នងការ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី-ខេត្ត ព្រមទាំងឯកឧត្ដមលោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និវត្តជនគ្រប់ប្រភេទ និងមន្ត្រីពាក់ព័ន្ធជាច្រើនអ្នកទៀត។
ថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។







