ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត..

រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត..

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីសិទ្ធិ និងនីតិវិធីរបស់ខ្លួនឲ្យបានច្បាស់លាស់ក្នុងការចុះបញ្ជីបញ្ជីសារពើភណ្ឌ និងជម្រះទ្រព្យសម្បត្តិរបស់រដ្ឋអស់សុពលភាពប្រើប្រាស់ ហើយត្រូវកត់ត្រាឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជៀសវាងកុំឲ្យមានការបាត់ទ្រព្យសម្បត្តិរបស់រដ្ឋ ។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីអភិបាលក្រុង-ស្រុកទាំង១៣ អាជ្ញាធរឃុំ-សង្កាត់ មន្ត្រីពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រាល់សម្ភារៈប្រើប្រាស់ និងទ្រព្យសម្បត្តិអចលនវត្ថុនានា ដែលប្រើប្រាស់ថវិការបស់រដ្ឋ គឺតម្រូវឲ្យចុះបញ្ជីសារពើភណ្ឌ ហើយចំពោះសម្ភារៈទាំងឡាយណាដែលអស់សុផលភាពប្រើប្រាស់ ក៏ត្រូវតែរៀបចំនីតិវិធីជម្រះចេញផងដែរ គឺត្រូវធ្វើឲ្យស្របទៅតាមនីតិវិធីដែលបានកំណត់ ជៀសវាងកុំឲ្យមានបញ្ហាទោសទណ្ឌកើតឡើង នៅពេលដែលសវនកម្ម ឬអធិការកិច្ចចុះមកត្រួតពិនិត្យ ដូច្នេះអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ត្រូវខិតខំជម្រះ និងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវឆាប់រហ័សទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសជំនួយការហិរញ្ញវត្ថុឃុំ-សង្កាត់ សូមយកចិត្តទុកដាក់រៀបចំពិនិត្យបញ្ជីសារពើភណ្ឌរបស់ខ្លួនថាតើបានត្រឹមត្រូវហើយឬនៅ មានខ្វះខាតអ្វីខ្លះ ដើម្បីរៀបចំនីតិវិធីចុះបញ្ជី និងជម្រះឲ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យទៅលើទ្រព្យសម្បត្តិដែលបានមកពីសប្បុរសជននានា ដែលបានផ្ដល់ឲ្យសម្រាប់អង្គភាពរដ្ឋក្នុងគ្រប់គ្រង និងប្រើប្រាស់ ក៏ត្រូវតែចុះបញ្ជីសារពើភណ្ឌឲ្យអស់ផងដែរ សំដៅបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង។ ដោយឡែកចំពោះសម្ភារៈដែលអស់សុផលភាពប្រើប្រាស់លែងកើតត្រូវជម្រះឲ្យអស់ កុំឲ្យបន្សល់ទិន្នន័យស្មុគស្មាញ ជាងនេះទៅទៀតរាល់ដីរបស់រដ្ឋ អាជ្ញាធរទាំងអស់ហាមដាច់ខាតមិនត្រូវអនុញ្ញាតផ្ដល់ឲ្យអ្នកណាម្នាក់មកស្នាក់នៅ ឬអាស្រ័យផលបណ្ដោះអាសន្នឡើយ ជៀសវាងបង្កបញ្ហាស្មុគស្មាញនៅពេលអនាគត។

លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានបញ្ជាក់ក្នុងរបាយការណ៍ថា ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំរគោល (ឆ្នាំ២០២៤) មាន ៣១ មន្ទីរ-អង្គភាពជំនាញ ដែលបានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបានចំនួន ២៩ អង្គភាព និងកំពុងកែតម្រូវចំនួន ២អង្គភាព ។ ដោយឡែកចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក សរុបមានចំនួន ១៤អង្គភាព បានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បានបញ្ជូន មកមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបានចំនួន ១៤អង្គភាព ស្មើនឹង ១០០%។ លោកស្រីបានបន្តថា សម្រាប់រដ្ឋបាលឃុំ-សង្កាត់ សរុបចំនួន ១២៧អង្គភាពបានរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល (ឆ្នាំ២០២៤) តាមប្រព័ន្ធ SARMIS បញ្ជូនមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជួយកែសម្រួលឲ្យមានភាពត្រឹមត្រូវបាន ចំនួន ១២៧អង្គភាព ស្មើនឹង ១០០%។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com