ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន..
0

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

 

នាព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
(អគារ G H I)។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ស.ស.យ.ក. មកពីបណ្តាលរាជធានីខេត្តប្រមាណ ២០០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណធិបតី និងសមាជិកា សមាជិកាគ្រប់រូប ដែលបានឆ្លៀតពេលចូលរួមក្នុងពិធីដ៏សំខាន់មួយនេះជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការផ្តល់ព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋអាចរកការងារបានពីម្ចាស់សហគ្រាសឲ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តម បានបន្តថា ជាក់ស្តែង នៅប្រទេសកម្ពុជាយើង មានរោងចក្រសហគ្រាសជាច្រើនកំពុងត្រូវការបុគ្គលិករាប់សិបមុឺននាក់ ក្នុងខណៈពេលដែលប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៩០មុឺននាក់ កំពុងតែស្វែងរកការងារ ហេតុនេះការចូលរួមសម្របសម្រួលពីសមាជិក សមាជិកា ស.ស.យ.ក. ក្នុងការផ្តល់ព័ត៌មានការងារជូនប្រជាពលករយើងនឹងអាចជួយជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចជាកុំឲ្យម្ចាស់សហគ្រាស និងប្រជាពលរដ្ឋកំពុងស្វែងរកការងារលេងបិទពួននឹងគ្នា។

គួរបញ្ជាក់ផងដែរថា ពិធីនេះ មានគោលបំណងបណ្តុះបណ្តាលដល់សមាជិក សមាជិកា ស.ស.យ.ក.​ តាមបណ្តារាជធានី ខេត្ត ដែលជាជនបង្គោល និងជាភ្នាក់ងារដ៏សំខាន់នៅក្នុងការស្វែងរកការងារជូនប្រជាពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ ក្រោមស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ»។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com