ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន..
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្មេងប្រុសដែលលង់ទឹក ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសពក្មេងប្រុសដែលលង់ទឹក ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា  និងអនុសាខាក្រុងតាខ្មៅ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ចំនួន ១នាក់ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហាក់ សុខមករា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។

ឯកឧត្តមបានបញ្ជាក់ថា អំណោយដែលសាខា និងអនុសាខាក្រុង បាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះឯកឧត្តមក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ក៏បានក្រើនរំលឹក ដល់ឪពុកម្តាយ អាណាព្យាបាល ទាំងអស់ត្រូវប្រុងប្រយ័ត្ន និងណែនាំចំពោះកូនចៅ ក្នុងរដូវទឹកឡើង កុំអោយចុះលេងទឹក ស្រះ ត្រពាំង ប្រឡាយណាមួយឡើយ ដែលបង្កឲ្យមានគ្រោះថ្នាក់ផងដែរ សូមបញ្ជាក់ផងដែរថា ករណីលង់ទឹកនេះ បានកើតឡើងកាលពី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៩:៤៨នាទី។

អំណោយមនុស្សធម៌ដែលប្រតិភូសាខា បានឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី២កេស  ទឹកត្រី ២យួរ ទឹកស៊ីអុីវ ២យួរ ទឹកសុទ្ធ ២កេស ត្រីខ ២យួរ ទឹកក្រូច ២កេស  និងថវិកាចំនួន ១ លានរៀល។ ជាមួយគ្នានេះអនុសាខាក្រុងតាខ្មៅ និងក្រុមកាកបាទក្រហមសង្កាត់កំពង់សំណាញ់ ឧបត្តម្ភអង្ករ ១០០គីឡូក្រាម ,ទឹកសុទ្ធ ៦កេស ទឹកស៊ីអុីវ ២យួរ ,ទឹកត្រី ២យួរ  មី ៣កេស ,សម្ភារផ្ទះបាយ ១ឈុត ទឹកផ្លែឈើ ៣កេស សាដក៤ សម្ភារជាច្រើនទៀត និងថវិកាចំនួន ២លានរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com