ទាន់ហេតុការណ៍
ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦..
0

អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ខណះ កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន

 

អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ខណះ កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន
អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ខណះ កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន

បន្ទាយមានជ័យ កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង យ៉ាងគគ្រឹកគគ្រេង បើទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា។កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ  ដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់កាសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)បានបើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលទៅលេងដោយភ្នាល់ដាក់ដើមផាន់រាប់ពាន់ដុល្លារក្នុងមួយគូរៗ។បើតាមការឲ្យដឹងពីអ្នកចូលលេងល្បែងភ្នាល់ជល់មាន់ក្នុងកាសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) បានអោយដឹងថា កាស៊ីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបសោះឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេសក៏ដោយ សូម្បីតែលោកសិទ្ធឡោះស្នងការខេត្តបន្ទាយមានជ័យ បានរក្សាភពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចជោហ៊ុនសែន។

ប្រភពខាងលើឲ្យដឹងទៀតថា នៅក្នុងកាសុីណូខាងលើ មានជនបរទេស ចូលទៅលេងមានចំនួនប្រហែល៣០ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនោះសុទ្ធសឹងតែជាជនជាតិខ្មែរទាំងអស់ បានចូលទៅលេងល្បែងស៊ីសង ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរិះគន់ថា ការដែលការសុីណូយីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងជាមានការបិទភ្នែក បិទត្រចៀក ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកសិទ្ធឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ព្រុំសុជា ហតញ៉ូស៍ តាមទូរស័ព្ទថា លោកនិងអោយលោកអធិការក្រុងប៉ោយប៉ែត ចុះទៅត្រួតពិនិត្យនិងមានវិធានការ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com