នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកវរសេនីយ៍ឯក ទីន វ៉ាន់ស៊ី ស្នងការរង ជាតំណាងដឹកនាំសហការី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំរៀបចំពិធី ផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ នៅសាលប្រជុំសាលាស្រុកពញាឮ ដោយមានការចូលរួមជាគណៈអធិបតីពី លោក ថន សុវណ្ណា អភិបាល នៃគណ:អភិបាលស្រុកពញាឮ។
+សមាសភាពចូលរួម៖
-លោកនាយការិយាល័យជំនាញ និងសហការី
-លោកអធិការនគរបាលស្រុកពញាឮ
-លោក-លោកស្រី អធិការរងនគរបាលស្រុកពញាឮ
-មេឃុំ
-លោក-លោកស្រី នាយផ្នែក – នាយរងផ្នែក
-លោក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍
-លោកមេភូមិនិងតំណាងប្រជាពលរដ្ឋ។






