ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកវរសេនីយ៍ឯក ទីន វ៉ាន់ស៊ី ស្នងការរង ជាតំណាងដឹកនាំសហការី នៃស្នង.. ==> វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ.. ==> ទាំងភាគីម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា បាត់ដំបង ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ និងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល និងភូមិវាលវង់ ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្រុះស្រួលគ្នាបញ្ចប់ការងារ.. ==> ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ទីរជំនាញចុះពិនិត្យស្ថានីយបូមទឹកក្នុងក្រុងតាខ្មៅ.. ==> ឯកឧត្ដម​ ខ្លូត​ រតនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តកំពង់ស្ពឺទៅលើវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដឹកនាំសម្របសម្រួលបញ្ចប់រឿងបានចំនួន​ ៤៦​ ករណី.. ==> រដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ នៅសង្កាត់កោះអន្លង់ចិន.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិដើមមៀន និងឯកឧត្តម ឌឹម បូរ៉ា ចុះសំណេះសំណាលនិងនាំយកអំណោយ.. ==> បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ..
0

ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់…

ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់…

 

ខេត្តកណ្ដាល៖ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងជូនរង្វាន់ម៉ូតូអគ្គិសនីម្នាក់១គ្រឿង ដល់ជ័យលាភីសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងសិក្សា និងជំរុញឱ្យក្មួយៗបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ប្រកបដោយសមត្ថភាព និងទំនុកចិត្ត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ដោយចាត់ទុកថា ភាពជោគជ័យនេះមិនត្រឹមតែជាមោទនភាពរបស់សិស្សផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារៀន និងខេត្តកណ្ដាលទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល ដែលបានចូលរួមបង្កើតបរិយាកាសល្អសម្រាប់ការសិក្សា និងជំរុញក្មួយៗឱ្យអភិវឌ្ឍទាំងចំណេះដឹង សីលធម៌ និងគុណធម៌។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តកណ្ដាលទទួលបានលទ្ធផលលេចធ្លោនៅទូទាំងប្រទេស ដោយមានសិស្សទទួលបាននិទ្ទេស A ចំនួន ១៨៦នាក់ និងទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។

ក្រៅពីការអបអរសាទ រចំពោះលទ្ធផលដ៏ល្អប្រសើរនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ កុំឱ្យបញ្ឈប់ការខិតខំត្រឹមការប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ប៉ុន្តែត្រូវយកសមិទ្ធផលនេះធ្វើជាមូលដ្ឋានសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ពីព្រោះការអភិវឌ្ឍប្រទេសជាតិ គឺមិនអាចខ្វះធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងសីលធម៌ល្អបានឡើយ។ កាលណាធនធានមនុស្សរបស់យើងកាន់តែមានចំណេះដឹង ជំនាញ និងសមត្ថភាពខ្ពស់ ប្រទេស និងសង្គមជាតិរបស់យើងក៏កាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្មួយៗចេះកំណត់គោលដៅជីវិតរបស់ខ្លួនឱ្យបានច្បាស់លាស់ ជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ និងសមស្របនឹងសមត្ថភាព ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង ដើម្បីត្រៀមខ្លួនចូលរួមក្នុងទីផ្សារការងារ ជាពិសេសនោះគឺត្រូវតែបន្តខិតខំអភិវឌ្ឍន៏សមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ឲ្យទាន់សម័យកាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ជាពិសេសក្រុមការងារក្រុងតាខ្មៅ ដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូកន្លងមក។ ជាពិសេសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យមាតាបិតា អាណាព្យាបាល សូមបន្តចូលរួមលើកទឹកចិត្ត និងគាំទ្រក្មួយៗឱ្យបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ ព្រោះការអភិវឌ្ឍធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពរីកចម្រើនរបស់ប្រទេសជាតិ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com