ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ នៅសង្កាត់កោះអន្លង់ចិន.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិដើមមៀន និងឯកឧត្តម ឌឹម បូរ៉ា ចុះសំណេះសំណាលនិងនាំយកអំណោយ.. ==> បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល..
0

រដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ នៅសង្កាត់កោះអន្លង់ចិន..

រដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ នៅសង្កាត់កោះអន្លង់ចិន..

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតនៅក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពិធីនេះដែរ ក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះគ្រូ ហោ ម៉េងខេង លេខាអនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តមហាសាគរ (បឹងអ្នកតា៥០០) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកាសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកណ្តាលផងដែរ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្តម នុត ពុធដារ៉ា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយឡើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយល្អនៅក្នុងមូលដ្ឋាន។

សូមជម្រាបជូនថា អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋទាំង ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ចំនួន ១៥គីឡូក្រាម ឃីត ចំនួន ១កញ្ចប់ ក្រមា ចំនួន១ និងថវិកា ចំនួន ៥ម៉ឺនរៀល។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com