ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ដើម្បីដាក់ចេញវិធានការសុវត្ថិភាពបន្ទាន់ ក្រោយជួបឧបទ្ទវហេតុបាក់ធ្លាក់បេតុងប្លង់សេផ្នែកខាងក្រៅ និងទទួលផ្ទះពីពលរដ្ឋ ១៥គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញទៅទីតាំងមានសុវត្ថិភាព។
———————-
នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា ដើម្បីដាក់ចេញវិធានការសុវត្ថិភាពបន្ទាន់ ក្រោយជួបឧបទ្ទវហេតុបាក់ធ្លាក់បេតុងប្លង់សេផ្នែកខាងក្រៅ និងទទួលផ្ទះពីពលរដ្ឋ ១៥គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញទៅទីតាំងមានសុវត្ថិភាព។
ការចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ដោយបានសម្រេចដាក់របាំងសុវត្ថិភាពបណ្តោះអាសន្ន ណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងសម្របសម្រួលជាមួយស្ថាប័នបណ្តាញខ្សែភ្លើងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។






