ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលគម្រោងខេត្តឆ្នាំ២០២៦ និងដាក់ទិសដៅបន្ត។កិច្ចប្រជុំនេះមានការចូលរួមពីដ្ឋបាលក្រុង-ស្រុកទាំង១៣ លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីហេដ្ឋានរចនាសម្ព័ន្ធ (TSO) ប្រចាំក្រុង ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានលើកឡើងថា៖ កិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាឱកាសដើម្បីស្តាប់នូវរបាយការណ៍របស់ក្រុមការងារ និងស្តាប់របាយការណ៍វឌ្ឍនៈភាពរបស់ក្រុមការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាគ្នាដាក់ទិសដៅអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕







