ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

រដ្ឋបាលខេត្តកែបរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

កែប៖ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៩ និងទី១០ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកែប បានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត នាយក នាយករងទីចាត់ការ ចំណុះរចនាសម្ព័ន្ធ សាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើននាក់។

 

អង្គសន្និបាត បានដំណើរ ការដោយមានបទអន្តរាគមន៍ ពីអង្គភាពជំនាញចំនួនប្រាំគឺ ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាល អភិបាលក្រុង ស្រុក និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងបានលើកយកនូវប្រធាន បទសំខាន់ៗចំនួនប្រាំ ដើម្បីចែកក្រុមពិភាក្សាយ៉ាងផុល ផុសដែលរួមមាន ប្រធានបទទី១៖ សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព , ប្រធាន បទទី២ ពិភាក្សាលើជំងឺកូវីដ- ១៩ និងជំងឺឆ្លងនានា និងវិស័យអប់រំ, ប្រធានបទទី៣ គឺការផ្ដល់សេវាសាធារណៈ, ប្រធានបទទី៤ ការអភិវឌ្ឍវិស័យទេសចរណ៍, ប្រធានបទទី៥ ការអភិវឌ្ឍឃុំ-សង្កាត់។

នៅក្នុងរបាយការណ៍ស្វា គមន៍ ការអញ្ជើញបិទអង្គ សន្និបាតនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២

ក្រោមវត្ថមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់អនុវត្តការងារ ដោយត្រូវ:

-អនុវត្តឱ្យមានប្រសិទ្ធភាពនូវកម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីបំពេញតម្រូវការជាក់ ស្តែង។

-យកចិត្តទុកដាក់លើការងារផ្តល់សេវាផ្សេងៗជូនប្រជាព លរដ្ឋ ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌

-លើកកម្ពស់ចលនាភូមិឃុំមានសុវត្ថិភាព ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។

-ជំរុញការអនុវត្តច្បាប់ ស្តីពី ការគ្រប់គ្រងធនធានធម្មជាតិ, ច្បាប់ចរាចរណ៍ផ្លូវគោគ ឱ្យមានប្រសិទ្ធភាព។

-យកចិត្តទុកដាក់ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ

-អន្តរាគមន៍ដោះស្រាយបញ្ហាគ្រោះមហន្តរាយជូនប្រជា ពលរដ្ឋឱ្យបានទាន់ពេលវេលា ។

ក្នុងឱកាសនោះ ឯកឧត្តម ជិន ប៊ុនស៊ាន បានបញ្ជាក់ថា សន្និបាតបូកសរុបប្រចាំឆ្នាំ ពិតជាមានសារសំខាន់ក្នុងការ ឆ្លុះបញ្ចាំងចំណុចខ្សោយ ខ្លាំង និងបញ្ហាប្រឈម ដែលបានជួបប្រទះ រយៈពេលពេញមួយឆ្នាំ២០២១ និងពិភាក្សាដាក់ចេញទិសដៅបន្ត។ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី ជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ ព័ន្ធ ក្នុងស្មារតីទទួលខុសត្រូវ ទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ សាធារណៈ ក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យមានភាពកាន់តែល្អប្រសើរ ជាមួយនេះមន្រ្តីរាជការត្រូវមានការ ផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថ និងគោរពវិន័យបានល្អ ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធ ភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួល ខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា ស្របតាមកម្ម វិធីនយោបាយ និងយុទ្ធ សាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិ បាល។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមសំដែងនូវការអបអរ សាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ រដ្ឋបាលខេត្តកែប ដែលបានខិតខំប្រឹង ប្រែងបំពេញការងារ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋកន្លងមក និងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com