កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េងស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មានពីក្រុមការងារមូលដ្ឋានអំពីស្ថានភាពប្រជាពលរដ្ឋមួយគ្រួសារដែលមានជីវភាពខ្វះខាតជួបការលំបាកនិងមានជំងឺប្រចាំកាយ លោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនផងនោះ នៅវេលាម៉ោង១០.៣០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីមនុស្សធម៍ ខ្មែរស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានដោយការចូលរួមដោយស្ម័គ្រចិត្តពីក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋដែលមានជំងឺទឹកនោមប្រៃ បណ្តាលឲ្យប៉ះពាល់ខូចតម្រង់នោម ប្តីឈ្មោះ ម៉ៅ ថាន អាយុ២៧ឆ្នាំ និងប្រពន្ធ ឈ្មោះ សាន ស្រីពៅ អាយុ២៥ឆ្នាំ និងលោក យាយ គីម ឃឿន អាយុ៧៦ឆ្នាំ មានជំងឺស្លាប់មួយចំហៀងខ្លួន បច្ចុប្បន្នរស់នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ រួមជាមួយនិងក្រុមការងារអមដំណើរជាមួយបាន សំណេះសំណាលជាមួយក្រុមគ្រួសារគាត់ដោយក្តីអាណិតអាសូរពន់ពេក និង ឧបត្ថម្ភជាថវិការចំនួន ៣០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន(អង្ក១បាវ ៥០Kg
,មី ១កេស,ទឹកសុទ្ធ ២កេស,ភេសជ្ជៈ ១កេស,ទឹកត្រី ១យួរ,ទឹកស៉ីអ៉ីវ ១យួរ,ត្រីខ ១យួរ និងរទេះរុញ១ទៀតផងដែរ សរុបចំនួន១,១០៤.០០០រៀល រៀល។
ក្រោមស្មារតីមនុស្សធម៏ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ តែងតែបរិច្ចាកនូវថវិការផ្ទាល់ខ្លួន និងធ្វើការចែករំលែកស្បៀងអាហារ សម្លៀកបំពាក់ ធ្វើទីជម្រកសម្រម និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋគ្រួសារណាដែលមានជីវភាពខ្វះខាត និងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្នុងមូលដ្ឋានតាមបញ្តាខេត្តផ្សេងៗទៀតផង។ដោយក្នុងសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមបានបង្ហាញពីក្តីមេត្តាករុណា និងសាមគ្គីភាពក្នុងសង្គម ពិសេសបានបណ្តុះស្មារតីសាមគ្គីភាព និងសេចក្តីស្រឡាញ់រវាងមនុស្សជាតិថែមទៀតផង៕

???? ហ្វេសប៊ុក Facebook https://www.facebook.com/share/16RwnNjMUU/
????តិកតុក tiktok.https://www.tiktok.com/@mesa.pam?_r=1&_t=ZS-91esrZK3V27 tiktok.com/@mesa.pam
????????យូធូប https://youtube.com/@mesapam?si=CmlNhCz5OjWCxdCM
???????????? វេបសាយ http://punleutakhmaohotnews.com.kh/





