អនុវត្តប្រសាសន៍ដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំលោកអធិការរងទទួលផែនសេនាធិការ និងអធិការរងទទួលផ្នែកកិច្ចការប៉ុស្តិ៍ ចុះពិនិត្យប៉ុស្តិ៍រដ្ឋបាលចំនួន ០៤ មានប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកឬស្សី ប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្តុល ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ដោយចុះពិនិត្យមេីលលេីការងារដឹកនាំកម្លាំង ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ(អត្តសញ្ញាណប័ណ្ណ សៀវភៅក២ និងក៤ ការងារទទួលពាក្យបណ្តឹង) ការងារបរិស្ថានអនាម័យ ។
លោកអធិការក៏បានណែនាំអោយគ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់លើការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អបំផុត ជំរុញបន្តរបង្រ្កាបក្មេងទំនើង បញ្ហាគ្រឿងញៀន ជាពិសេសទប់ស្កាត់បទល្មើស Scams Online ។






