ទាន់ហេតុការណ៍
សម្ដេចបវរធិបតី  នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត  បានអញ្ជើញសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ចំនួន ៣នាក់ដែលរងរបួសដោយសា.. ==> ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរង រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ត្រី ជា សំអាត ស្នងការរងជាតំណាង ចូលរួម.. ==> លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖. ==> (សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា)ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែតុលា របស់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ.. ==> ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥..
0

ក្រៅពីទីកន្លែងកម្សាន្តដ៏ទាក់ ទាញ សហគមន៍អេកូទេស ចរណ៍ធម្មជាតិ ចង្ក្រានរយខេត្តសៀមរាប បានរៀបចំកន្លែងផ្តល់សេវាដល់ភ្ញៀវ ក្នុងកម្រិតស្តង់ដារបែបទំនើប

សហគមន៍អេកូទេស ចរណ៍ធម្មជាតិ ចង្ក្រានរយខេត្តសៀមរាប ក្រៅពីមានទេសភាពស្រស់ស្អាត សម្បូរទៅដោយព្រៃឈើចម្រុះ សត្វព្រៃកម្រៗ តំបន់ទឹកធ្លាក់ ពើងថ្មនៅលើភ្នំហើយនោះ បច្ចុប្បន្នទីនេះ បានរៀបចំអភិវឌ្ឍន៍ខ្លួនឱ្យទៅជាកន្លែងកម្សាន្តមានលក្ខណៈស្តង់ដារសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តយ៉ាងសប្បាយរីក រាយ។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! លោកស្រីឈឿន សុឌី ប្រធានសហគមន៍អេកូទេសចរណ៍ធម្មជាតិ ចង្ក្រានរយ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា សហគមន៍ព្រៃឈើចង្ក្រានរយ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ និងនៅឆ្នាំ ២០១៧ បានចុះបញ្ជីជាមួយក្រសួងកសិកម្ម ក្នុងទំហំផ្ទៃដី៩១០៤ហិកតា។ លោកស្រីបន្តថា សហគមន៍អេកូទេសចរណ៍ធម្មជាតិ នេះក្រៅពីមានទេសភាពស្រស់ស្អាត សម្បូរទៅដោយព្រៃឈើ សត្វព្រៃកម្រៗ តំបន់ទឹកធ្លាក់ ពើងថ្មនៅលើភ្នំចន្ទក្រហម ភ្នំចង្ក្រានរយ ដែលអាចទាក់ ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរ ទៅកម្សាន្តហើយនោះ ថ្មីៗនេះក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្ត អាជ្ញាធរស្រុក និងសមាគមសហគ្រិនវ័យក្មេង សហគមន៍ បានរៀបចំសាង សង់បន្ទប់ទឹក ដោយមានបំពាក់ឧបករណ៍ប្រើប្រាស់ទំនើបៗ បំពាក់ភ្លើងសូឡាសម្រាប់បំភ្លឺ បង្កើតឱ្យមានភោជនីយដ្ឋានលក្ខណៈស្តង់ ដារ មណ្ឌលផ្តល់ព័ត៌មានអំពីសហគមន៍ កន្លែងបោះតង់សម្រាក មានផ្សារណាត់សម្រាប់សហគមន៍ និងផ្លូវធ្វើដំណើរក៏ល្អប្រសើផងដែរ។ សំឡេង៖ចាប់ពីឆ្នាំ២០២២ នេះយើងមានកន្លែងមួយទៀតគេហៅដាលរហាល នោះមានកន្លែងសម្រាប់ភ្ញៀវវីអាយភី មានកន្លែងស្នាក់នៅ មានតង់ធំៗ យើងសហការជាមួយអាជ្ញាធរខេត្ត សមាគមសហគ្រិនវ័យក្មេង ដើម្បីធ្វើការអភិវឌ្ឍន៍នៅកន្លែងនោះ ភ្ញៀវអាចទៅស្នាក់នៅលក្ខណៈស្តង់ដារ យើងមិនថាជាអាស៊ានទេ ប៉ុន្តែគាត់អាចហូបជាម្ហូបវីអាយភី អាចដើរ លេងតាមព្រៃមើលសត្វបាន ស្នាក់នៅអាច១យប់ ២យប់ឬ៣យប់បានយើងមើលសក្តានុពលនៅទីនោះអស់។ សូមជម្រាបផងដែរថា សហគមន៍អេកូទេសចរណ៍ធម្មជាតិ ចង្រ្គានរយ មានទីតាំងក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានចំងាយប្រមាណជិត១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប ដោយត្រូវធ្វើដំណើរទៅដល់ទីប្រជុំជនឃុំល្វាក្រាំង ហើយត្រូវបន្តទៅកាន់តំបន់ទឹកធ្លាក់ មានប្រវែង៨គីឡូម៉ែត្រ រួចមក ត្រូវបន្តដំណើរដោយគោយន្តរបស់សហគមន៍ដើម្បីទស្សនាតំបន់សំខាន់ៗនៅទីនោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com