ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

ទីតាំងហ្គេមបាញ់ត្រី នៅក្នុងសង្កាត់ច្បារអំពៅ២ ដំណើរការឡើងវិញហើយទំនងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ជាអ្នកបើកភ្លើងខៀវ

រាជធានីភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីចំនួន ៣ទីតាំង ស្ថិតនៅចំណុច កន្លែងទិញលក់អេតចាយ និងកន្លែងទិញ-លក់ត្រី ស្ថិតក្នុងភូមិព្រែកដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកដំណើរការឡើងវិញហើយ ក្រោយពេលដែលសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បង្ក្រាបមិនទាន់បានមួយដង្ហើមចង្រិតផងនោះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា៖ ទីតាំងហ្គេមបាញ់ត្រី នៅចំណុចទីតាំងខាងលើ កំពុងតែបើកដំណើរការលេងយ៉ាងរលូន ទំនងជាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានជាអ្នកបើកភ្លើងខៀវ ល្មើសនឹងបទបញ្ជាថ្នាក់ដឹកនាំ។

ប្រភពដដែលបានបញ្ចាក់ថា៖ ទីតាំងហ្គេមបាញ់ត្រីនៅចំណុចខាងលើនេះ ម្ចាស់ទីតាំងមានឈ្មោះ(ស្វា) និងឈ្មោះ(ធី) បានបើកលេងយ៉ាងរលូន ដោយពង្វក់មនុស្សម្នារអោយឆ្កួតវង្វេង គេចផ្ទះសម្បែង ឬអាចប្រើអំពើហិង្សាទៅប្រពន្ធកូនទៀតផង បើសិនជាឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមសថេតស្នងការនគរបាលរាជធានីភ្នំពេញ មិនចេញបទបញ្ជារដល់មន្ត្រីថ្នាក់ក្រោមអោយបង្ក្រាបបទល្មើសទីតាំងហ្គេមបាញ់ត្រីខាងលើនេះនោះទេ។

ម្ចាស់ទីតាំងហ្គេមបាញ់ត្រីឈ្មោះ(ស្វា) គឺស្ថិតនៅចំណុចច្រាំងបាក់។ ចំណែកម្ចាស់ទីតាំងឈ្មោះ(ធី) នៅចំណុចយឿរត្រី ។

សូមបញ្ជាក់ថា កន្លងមកឯកឧត្តមឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ ពិសេសស្នងការរងរាជធានីភ្នំពេញទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ កុំចាប់តែទូបាញ់ត្រី និងឧបករណ៌ល្មើសច្បាប់មួយចំនួនទៀត ត្រូវចាប់ទាំងមនុស្សបញ្ជូនទៅតុលាការដើម្បីអោយព្រះរាជអាជ្ញាចោទប្រកាន់តាមផ្លូវច្បាប់អោយខាងតែបាន។

ពាក់ព័ន្ធទៅនឹងករណី បនល្បែងខាងលើនេះ ធ្វើអោយពលរដ្ឋរស់នៅជិតបនល្បែងខាងលើនេះ កំពុងតែមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំង នូវអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត អាចនិងកើតមានឡើង ដូចជាចោរលួចចោរឆក់ និងចោរប្លន់ជាដើម។

ដូច្នេះហើយពលរដ្ឋ បាននាំគ្នាអំពាវនាវដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការក្តៅ ចាត់កម្លាំងក្រោមឱវាទ អោយចុះមកត្រួតពិនិត្យទីតាំងបនល្បែងខាងលើងនេះ ដែលកំពុងដំណើរការ បើកលេងយ៉ាងរលូន នៅភូមិសាស្ត្រខាងលើ និងមានវិធានការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com