ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកកោះសូទិន និងលោកជំទាវ រួមជាមួយមន្រ្ដីរាជការក្រោមឱវាទក្រសួងព័ត៌មាន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តអារាមទាំង០៤ នៃឃុំព្រែកតានង់ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅវត្តឯកព្រែកតានង់។











