ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល..
0

ថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយស្រុករវៀង ខេត្តព្រះវិហារសំណេះសំណាលជាមួយក្រុមយុវជន

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំគណបក្សស្រុករវៀង បានប្រារព្វពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សស្រុក ក្រោមអធិបតីភាព ឯកឧត្តមឈឿន មុនី អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី សមាជិកគណអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង ឯកឧត្តមអ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធាន សមាជិកសមាជិកា និងក្រុមការងារយុវជនគណបក្សស្រុកជាច្រើនរូប។

បន្ទាប់ពីប្រធានក្រុមការងារយុវជនស្រុករវៀង បានឡើងអានរបាយការណ៍រួចមក ឯកឧត្តម ឈឿន មុនី បានថ្លែងថា ពិធីសំណេះសំណាលនាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ក្រុមការ ងារយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីមានឱកាសបានសំណេះសំណាល និងផ្លាស់ប្ដូរបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃ ក្នុងរបស់យុវជនគណបក្សនៅគ្រប់បណ្ដាថ្នាក់ ។

ឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុម ការងារយុវជនខេត្តក៏បានជំរុញឱ្យក្រុម ការងារយុវជនគណបក្សពង្រឹងនូវរចនា សម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្ម ភាពការងារ ការពង្រឹងនិងពង្រីកសមាជិកយុវជន ការបញ្ចូលសមាជិកថ្មីជាយុវជនបក្ស និងការបណ្ដុះបណ្ដាលសមាជិកបក្សដើម្បីឈានទៅបង្កើតជាសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សម្នាក់ សន្លឹក ឆ្នោត១សន្លឹកឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ពិសេសឆ្នាំ២០២២- ២០២៣ខាងមុខនេះ។

ឯកឧត្តមក៏បានអំពាវនាវដល់យុវជនគណបក្សត្រូវចូលរួមអនុវត្តឱ្យបានម៉ឺង ម៉ាត់នូវអនាម័យតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣កុំ ៣ការពារ” ពិសេសត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ លាងដៃនិងអាកុល និងរក្សាគម្លាតសុវត្ថិ ភាពឱ្យបានគ្រប់ៗគ្នា ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឱ្យចៀសវាងពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ បន្ថែមពី នេះទៀត ឯកឧត្តមសំណូមពរដល់បង ប្អូនយុវជនដែលសង្ស័យ ឬមានប្រវត្តិប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការបានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងរាលដាល ពីសហគមន៍មួយទៅសហគម ន៍មួយទៀត។

សម្ភារដែលនាំយកមកជូននាពេលនោះរួមមាន៖ អង្ករ ៥០០គ.ក ស្មើនឹង២០បេ ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ត្រីខ ២០ យួរ ម៉ាស់៣០ប្រអប់ ថ្នាំ៣០កញ្ចប់ ម៉ី២០ កេស។ក្នុងនោះដែរឯកឧត្តមអ៊ុក គឹមសាន ក៏បានឧបត្ថមទូរសព្ទចំនួន១២គ្រឿង សម្រាប់១២ឃុំ កុំព្យួទ័រ១គ្រឿងនិងម៉ាស៊ីន ព្រីនធ័រ១គ្រឿងផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com