ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ក្រុមជម្រើសជាតិកីឡាប្រដាល់សកលចំនួន ៣នាក់ គ្រោងនឹងចេញទៅហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស នៅប្រទេសបារំាងរយៈពេល៣ខែ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ នាពេលខាងមុខ

ក្រុមជម្រើសជាតិកីឡាប្រដាល់សកលចំនួន ៣នាក់ គ្រោងនឹងចេញទៅហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស នៅប្រទេសបារំាងរយៈពេល៣ខែ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កាលពីថ្ងៃ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

លោកអគ្គលេខាធិការអះអាងថា នៅក្នុងកិច្ចប្រជុំនេះផ្តោតសំខាន់លើការត្រួតពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១ និងត្រួតពិនិត្យមើលការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ក៏ដូចជាត្រៀមលក្ខណៈបញ្ជូនកីឡាករ ៣នាក់ចេញទៅហ្វឹកហាត់នៅប្រទេសបារំាង រយៈពេល៣ខែ។ លទ្ធផលនៃកិច្ចប្រជុំនេះ គឺសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានពង្រឹងទៅលើការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិលក្ខណៈបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីពង្រឹងបច្ចេកទេសរបស់ពួកគេ ត្រៀមឆ្ពោះចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលបានពន្យារពេលជាផ្លូវការ ពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ ខាងមុខ។

ក្នុងនោះសមាជិកប្រតិបត្តិសហព័ន្ធក៏បានលើកឡើង នូវការរៀបចំស្នើសុំទិដ្ឋាការសម្រាប់កីឡាករជម្រើសជាតិប្រដាល់សកល៣នាក់ ចេញទៅហ្វឹកហាត់នៅប្រទេសបារំាង រយៈពេល៣ខែ ដែលគ្រោងនឹងចេញដំណើរនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ នៅក្នុងអំឡុងពេលហ្វឹកហាត់នោះ កីឡាករទាំងនោះក៏មានឱកាសបានចូលរួមប្រកួតប្រដាល់សកលលក្ខណៈអាជីពរបស់ប្រទេសបារំាងទៀតផង ដើម្បីគោលដៅបង្កើនបច្ចេកទេសកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយ ក្នុងស៊ីហ្គេម នាពេលខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ បានសង្កត់ធ្ងន់ថា ចំពោះការងារទិសដៅដ៏សំខាន់មួយទៀត គឺការប្រកួតកីឡាប្រដាល់សកល ប្រចាំសប្តាហ៍ ឬអាចប្រចាំខែ អាស្រ័យដោយថវិការៀបចំរបស់ខ្លួន ដែលបច្ចុប្បន្នសហព័ន្ធកំពុងស្វែងរកដៃគូសប្បុរសជន ក្នុងការឧបត្ថម្ភគាំទ្រដល់ការប្រកួតនេះឱ្យផលិតបាននូវធនធានកីឡាករ កីឡាការិនីប្រដាល់សកលឱ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពល្អប្រសើរផងដែរ។ លោកអគ្គលេខាធិការរូបនេះ បានចាត់ទុកថា ការប្រកួតប្រចាំសប្តាហ៍ ក្រោមការរៀបចំដោយសហព័ន្ធប្រដាល់សកលដោយផ្ទាល់ នឹងក្លាយជាព្រឹត្តិការណ៍ថ្មីមួយ ក្នុងការពង្រឹងគុណភាពកីឡាករ កីឡាការិនី ក៏ដូចជាបង្កើតបាននូវភាពកាន់តែល្អប្រសើរបន្ថែមទៀតនូវកិច្ចការងារ ការវិនិច្ឆ័យរបស់គណៈកម្មការបច្ចេកទេស អាជ្ញា កណ្តាល-ចៅក្រមផងដែរ។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់សហព័ន្ធប្រដាល់សកលកម្ពុជា ជាបន្តបន្ទាប់ ក៏ដូចជាទិសដ៏ធំចម្បងៗរបស់ខ្លួន ដែលបានដាក់ចេញ និងកំពុងប្រតិបត្តិតាមផែនការយុទ្ធសាស្ត្រនោះ គឺដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នសហព័ន្ធកីឡាជាតិនានា កំពុងតែបន្តនូវការខិតខំបណ្តុះបណ្តាលកីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស ស្របតាមផែនការមេ នៃស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញតម្រង់ទិស សម្រួចគោលដៅឱ្យបានគត់មត់ ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យជាប្រវត្តិសាស្ត្រនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រ និងជាលើកដំបូងរបស់កម្ពុជាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com