ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហេរីថេក វក (The Heritage Walk) ខេត្តសៀមរាប ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងទំនើបកម្ម នៃការផ្តល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ ។







