ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកស្រី ផេង សឿន រស់នៅស្រុកចំការលើ ខេត្តកំពង់ចាម  ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទី៦លាន 

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន១០លានរៀល និងសម្ភារ ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន ដែលបានទៅលោកស្រី ផេង សឿន អាយុ៦៧ ជាកសិករ សព្វថ្ងៃរស់នៅស្រុកចំការលើ ខេត្តកំពង់ចាម ។

គួររម្លឹកដែរថា នៅលើផេកផ្លូវការកាលពីព្រលប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ ស្មើនឹង៦០ ភាគរយ នៃប្រជាជន១០លាននាក់ ដែលត្រូវចាក់។ សម្ដេចតេជោបន្តថា លេខរៀងទី៦លានបានទៅលើប្អូនស្រី ផេង សឿន អាយុ៦៧ឆ្នាំ ជាកសិកររស់នៅ ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារផ្សេងទៀតដែលជាជំនួយ របស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។

សូមជម្រាបដែរថា គិតត្រឹមយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦ ០៦១ ៣០៥ នាក់។ ដូច្នេះសម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ គឺសម្រេចបានចំនួន៦០,៦១ភាគរយហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com