ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

ក្រដាសខ្ចប់ភ្លើងមិនជិតទេ ទីបំផុតមន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ មិនមានច្បាប់នោះទេ គឺលួចប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ

 

ក្រដាសខ្ចប់ភ្លើងមិនជិតទេ ទីបំផុតមន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ មិនមានច្បាប់នោះទេ គឺលួចប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាច្រើនព្រោងព្រាតអំពីមន្ទីរពហុព្យាបាល សម្ភព ដែលបានបើកជាច្រើនសាខានៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ដែលមានឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ពេលនេះត្រូវបានដឹងការពិតហើយ។
យោងតាមប្រភពព័ត៌មានពីម្ចាស់មន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបកស្រាយបញ្ជាក់ប្រាប់សារព័ត៌មានយើងថា «មន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានយីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មិនមានការពាក់ព័ន្ធជាមួយ និងមន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ នោះទេ»។

បើតាមការបំភ្លឺពីម្ចាស់មន្ទីរពហុព្យាបាលសម្ភព កែវ ការីណូ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ច្បាស់ៗថា៖ មន្ទីរពេទ្យរបស់ខ្លួនមានតែមួយកន្លែងគត់ស្ថិតនៅខណ្ឌឬស្សីកែវ និងមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ។ ចំណែកឯមន្ទីរពេទ្យផ្សេងទៀតដែលមានឈ្មោះ សុខ សុវណ្ណ និង សុវណ្ណ រិទ្ធីសក្ដិ ដែលបានយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ យកទៅប្រើប្រាស់គឺជាអំពើល្មើសច្បាប់។
សូមបញ្ជាក់៖ មន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលមានយីហោ «មន្ទីរពហុព្យាបាល សម្ភព សុខ សុវណ្ណ» គឺជារបស់លោក សុខ សុវណ្ណ ដែលមានតួនាទីជា ចាងហ្វាងសារព័ត៌មាន UMA TV Online ដោយបុគ្គលរូបនេះបានឃុបឃិតគ្នាជាមួយកូនចៅរបស់ខ្លួនឈ្មោះ ហ៊ត សំអឿន តួនាទីនិពន្ធនាយក UMA TV Online បានរួមគំនិតលួចបើកមន្ទីរពេទ្យដោយខុសច្បាប់ និងបានលួចប្រើប្រាស់ឈ្មោះ វេជ្ជបណ្ឌិត កែវ ការីណូ ដើម្បីបំភ័ន្តភ្នែកមហាជន និងថ្នាក់ដឹកនាំ។

មួយទៀតមន្ទីរពេទ្យព្យាបាលជំងឺទូទៅស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យីហោ «មន្ទីរពហុព្យាបាល សម្ភព សុវណ្ណ រិទ្ធីសក្ដិ» គឺជារបស់ កែវ ពិសិដ្ឋ គឺជាកូនបង្កើតរបស់វេជ្ជបណ្ឌិត កែវ ការីណូ ដោយបុគ្គលឈ្មោះ កែវ ពិសិដ្ឋ រូបនេះ គឺជាមេក្លោងដ៏ធំដែលបានផ្តើមគំនិតគ្នា ឈ្មោះ សុខ សុវណ្ណ លួចបើកមន្ទីរពេទ្យដោយខុសច្បាប់ និងបានប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឪពុកយកទៅប្រើប្រាស់ខុសច្បាប់ជាសាធារណៈ ដោយគ្មានខ្លាច ញញើតគុកច្រវាក់បន្តិចសោះឡើយ។
ជុំវិញករណីនេះមហាជននិងអ្នកសារព័ត៌មានជាច្រើនកំពុងតែសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលបណ្តោយឲ្យជនខិលខូចជាច្រើនរួមគំនិតគ្នាយកឈ្មោះទៅប្រើប្រាស់ដោយសេរីនិងមិនមានការដឹងឮបន្តិចសោះ (ពោលគឺ) ក្រុមខិលខូចទាំងនោះបានយកឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ទៅបើកអាជីវកម្មជាសាធារណៈ ដោយវេជ្ជបណ្ឌិត កែវ ការីណូ រូបនេះមិនដឹងអ្វីទាល់តែសោះ រហូតដល់បែកធ្លាយតាមសារព័ត៌មានទើបឆ្លើយថាអត់ដឹង! (នេះសបញ្ជាក់ឱ្យឃើញថា សក់អ្នកណា ក្បាលអ្នកហ្នឹង ទោះជាសាច់ឈាមបង្កើតរបស់ខ្លួនក៏ក្រវាត់ចោលសិនដែរ)។

បញ្ហាខាងលើនេះមហាជន និងអ្នកសារព័ត៌មានជាច្រើន បាន ដាក់ការសង្ស័យថា ប្រហែលជាមន្ទីរព្យាបាលខុសច្បាប់ សម្ភព សុវណ្ណ រិទ្ធីសក្ដិ ដែលមានលោក កែវ ពិសិដ្ឋ ជាអ្នកបើកទំនងជាលក់ថ្នាំពេទ្យមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ពោលគឺលក់ថ្នាំពេទ្យគេចពន្ធ និងជាថ្នាំពេទ្យដែលគ្មានគុណភាព។
មហាជនជាច្រើននិងអ្នកសារព័ត៌មានសុំសំណូមពរដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលមានឯកឧត្តមអភិបាលរាជធានី/ខេត្ត ស្នងការនគរបាលរាជធានី/ខេត្ត ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាជួយចាត់វិធានការចំពោះបក្សពួកខិលខូចទាំងអស់ នោះផងទាន។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com