ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល..
0

ភាគីជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថាម្ចាស់ឡានជាអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណី

 

ភាគីជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថាម្ចាស់ឡានជាអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណី

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក់បណ្ដាលឱ្យបុរសពីរនាក់ស្លាប់នៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក កាលពីចុងខែកញ្ញាកន្លងទៅ គឺកំពុងស្ថិត ក្នុងដំណាក់កាលស៊ើបអង្កេតរបស់សមត្ថកិច្ចដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។នេះបើតាមការឱ្យដឹងរបស់មន្រ្តីនគរបាលខេត្តត្បូងឃ្មុំ ។
ក្នុងស្ថានភាពអូសបន្លាយនេះខាងភាគីជនរងគ្រោះខាងម៉ូតូសណ្តោងរ៉ឺម៉ក ទទូចឱ្យភាគីខាងម្ចាស់រថយន្តម៉ាក LEXUS 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-2225 ដែលគេដឹងថាម្ចាស់រថយន្តគឺជាលោកអភិបាលខេត្តមណ្ឌលគិរី អញ្ជើញប្រញាប់ចូលរួមដោះស្រាយសំណង រដ្ឋប្បវេណី។តែខាងសមត្ថកិច្ចថាម្ចាស់ករណីនេះប្រាប់ថាករណីនេះស្ថិតក្រោមការដោះស្រាយគ្នាផ្ទាល់របស់ភាគីខាងរថយន្ត និងខាងរ៉ឺម៉កម៉ូតូ។
លោក ខាត់ អាត ត្រូវជាឪពុកក្មេកអ្នកស្លាប់(បុរសឈ្មោះ អែម សំអូន ហៅ គោ អាយុ ២៧ ឆ្នាំ)និងត្រូវជាជីតា របស់បុរសជាអ្នកស្លាប់ម្នាក់ទៀតឈ្មោះ ផន ភីន អាយុ ១៦ ឆ្នាំបានប្រាប់ថានៅក្រោយកូនប្រសារ និងចៅស្លាប់ បានចំនួនប្រាំថ្ងៃខាងរថយន្តបញ្ជួនតំណាងឱ្យយកលុយចូលបុណ្យសាកសពម្នាក់ចំនួនពីរលានរៀលមកដល់បុណ្យ ប្រាំពីរថ្ងៃ នាំយកអង្ករ ភេសជ្ជៈមួយចំនួនមកកាន់ផ្ទះលំនៅឋានជនរងគ្រោះនៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក និងនៅពេលបន្ទាប់ដោះស្រាយជជែកគ្នាតាមទូរស័ព្ទនៅកន្លែងនគរបាលខេត្តត្បូងឃ្មុំតែដោះស្រាយមិនត្រូវសំណងគ្នា។
លោក ខាត់ អាត បានបន្តថា ឥឡូងខាងលោកស្នើឱ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍ទៅខាងរថយន្តអញ្ជើញប្រញាប់ ចូលរួមដោះស្រាយសំណងរដ្ឋប្បវេណី ដើម្បីយកថវិកាព្យាបាលជំងឺប្រពន្ធរបស់អ្នកស្លាប់ត្រូវជាកូនប្រសារឈ្មោះ អែម សំអូន និងព្យាបាលជំងឺឪពុករបស់អ្នកស្លាប់ជាចៅឈ្មោះ ផន ភីន។
គួររំលឹកថា កាលពីម៉ោងជាង ១២ ថ្ងៃត្រង់ថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅ លើកំណាត់ផ្លូវជាតិលេខ៨ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១៤៥/ ១៤៦ ស្ថិតក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AQ-2225ជាមួយម៉ូតូវ៉េវ ពណ៌ខ្មៅគ្មានស្លាកលេខបានបុកគ្នាក្នុងការបើកបរបញ្ជ្រាសទិសគ្នាបណ្តាលឱ្យខាងម៉ូតូសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះអែម សំអូន និងក្មួយឈ្មោះផន ភីន ជិះពីក្រោយបណ្តាលឱ្យស្លាប់ទាំងពីរនាក់។ចំណែករថយន្តបានជ្រុលចង្កូចទៅបុកដើមឈើមួយដើមចូលធ្លាក់ក្នុងរណ្តៅចិញ្ចើមថ្នល់ រីឯអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ទៀត ចុះពីរថយន្តគេចខ្លួនបាត់ តែក្រោយមកមានអ្នកស្រាវជ្រាវដឹងថា រថយន្តនេះគឺជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគិរី៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com