ទាន់ហេតុការណ៍
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់.. ==> ឃាត់ខ្លួនជនសង្ស័យ៧នាក់ ២ករណីផ្សេងគ្នា ដែរពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន នៅឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្ដាល..
0

ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់..,

ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់..,

 

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្ងៃទី២៤ខែសីហាឆ្នាំ២០២៦ ផ្នែកជំនាញយុត្តិធម៍ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សីនិងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោយទទួលពាក្យបណ្តឹងស្រាវជ្រាវឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ក្នុងករណី រំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូ)និងអំពើលួចរ៉ឺម៉ក,ដែក រួមទាំងទទួលផលចោរកម្ម ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ ស៊ឹម រ៉ា ហៅសិដ្ឋដៃខ្មោច ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ៖ មិនពិតប្រាកដ ២-ឈ្មោះ ហែម សុខហឿន ហៅកៃ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកឬស្សីកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដ ៣-ឈ្មោះ អ៉ិន សុភ័ក្រ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖ទិញអេតចាយ ៤-ឈ្មោះស៊ុំ មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរ៖មិនពិតប្រាកដ (ជនសង្ស័យទាំង៤នាក់ មានសារធាតុញៀនក្នុងទឹកនោម) ។ វត្ថុតាងចាប់យក រ៉ឺម៉កម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃចំនួន០៤គ្រឿង(របស់ជនសង្ស័យ) , រ៉ឺម៉កម៉ូតូ០១គ្រឿងនិងដែកមួយចំនួន (របស់ជនរងគ្រោះ) ។

បច្ចប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com