ទាន់ហេតុការណ៍
រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់..,
0

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា..

 

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ។

សូមជម្រាបជូនថា ករណីលិចទូកចម្លងបណ្តាលគ្រោះថ្នាក់ដល់ជនរងគ្រោះ ភាគច្រើនជាសិស្សសាលា ចំនួន ១៣នាក់។ គិតត្រឹមម៉ោង ៣រសៀលនេះ កម្លាំងជំនាញបានជួយសង្គ្រោះ និងរុករកឃើញអ្នកនៅមានជីវិតចំនួន ០២ នាក់, អ្នកស្លាប់ចំនួន ១០ នាក់ និងបន្តស្វែងរកអ្នកបាត់ខ្លួន ចំនួន ០១ នាក់ទៀត។

ក្រុមការងារបានចូលរួមរំលែកមរណៈទុក្ខ នឲងសោកស្តាយជាទីបំផុតចំពោះគ្រួសារដែលបាត់បងសាច់ញាតិជាទីស្រលាញ់តាមខ្នងផ្ទះនីមួយៗ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារបាន ចូលរួមឧបត្ថម្ភថវិកា មួយចំនួនដើម្បីចូលរួមរំលែកមរណៈទុក្ខ ដល់គ្រួសារសពនីមួយៗ ដោយក្នុង១ សព ទទួលបានថវិកា សរុប ៧៥០០ ដុល្លារ រួមមាន៖
– រដ្ឋបាលខេត្តកណ្តាល ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឧបត្ថម្ភដល់សព នូវថវិកាចំនួន ៥០០០ ដុល្លារ ក្នុង ១សព។
– អនុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងក្រុមការងារ បានចូលរួមឧបត្ថម្ភថវិកាមួយចំនួនចំនួន ដើម្បីចូលរួមរំលែកមរណៈទុក្ខក្រុមគ្រួសារនិមួយៗ ដោយក្នុងមួយគ្រួសារទទួលបាន ៥០០ដុល្លារ ក្នុង ១ សព និងសម្ភារ មានដូចជា អង្ករ ៥០ គីឡូ ត្រីខ ០១កេសធំ មី ០២កេស ទឹកសុទ្ធ ០២យួរ និងម៉ាស់ ១ប្រអប់។
– លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ និងជាតំណាងរាស្រ្តខេត្តកណ្តាល ថវិកា ចំនួន ១០០០ ដុល្លារ ក្នុ១សព។
– ឯកឧត្តម ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលើកដែក ថវិកាចំនួន ១០០០ ដុល្លារ ក្នុង ១ សព។

រដ្ឋបាលខេត្ត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់នូវ កូនៗ និងចៅៗ ជាទីស្រលាញ់។ សូមដួងវិញ្ញណក្ខន្ធ ក្មួយៗ បានយោនយោគកំណើតក្នុងសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com