ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល..
0

ខេត្តកំពត បានបញ្ចប់ការប្រមូលអំបិលបានជាង៧០០០០តោន ដែលតិចជាងឆ្នាំមុន ប៉ុន្តែបរិមាណនេះ គឺអាចធានាតម្រូវការប្រើប្រាស់ ក្នុងស្រុកបានគ្រប់ចំនួន

ខេត្តកំពត ៖  ឆ្នាំនេះខេត្តកំពត បានបញ្ចប់ការប្រមូលអំបិលបានជាង៧០០០០តោន ដែលតិចជាងឆ្នាំមុន ប៉ុន្តែបរិមាណនេះ គឺអាចធានាតម្រូវការប្រើប្រាស់ ក្នុងស្រុកបានគ្រប់ចំនួន ខណៈដែលអំបិលនាំចូលនៅសល់ក្នុងស្តុក ប្រមាណ៣ពាន់តោន រួមទាំងអំបិលនាំចូលពីថៃ និងវៀតណាមផងដែរ។

លោក ប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេសនៃសមាគមអ្នកផលិតអំបិលកំពត-កែប បានឱ្យដឹងថា ដំណើរការផលិតអំបិលនៅខេត្តកំពតឆ្នាំនេះ បានបញ្ចប់ការប្រមូលផលហើយ ហើយបរិមាណផលអំបិលឆ្នាំនេះ ប្រមូលបានជាង៧០០០០តោនប៉ុណ្ណោះ ព្រោះដំណើរការផលិតអំបិល មានភាពរអាក់រអួលបន្តិច ដោយសារតែការប្រែប្រួលអាកាសធាតុ ពោលគឺមានភ្លៀងធ្លាក់ច្រើននៅដើមខែមេសា ធ្វើឲ្យដំណើរការផលិតអំបិល ជួបឧបសគ្គ ដោយប្រមូលផលអំបិលបានតិចតួចបំផុត តែទោះជាយ៉ាងនេះក្តី កម្ពុជានៅតែអាចរក្សាតុល្យភាពទីផ្សារបាន និងមិនមានការខ្វះខាតអំបិលនោះទេ ។ លោកបន្តថា ក្នុងចំណោមបរិមាណអំបិលកំពតប្រមូលបាន ៧០០០០តោននេះ គឺបានបញ្ចេញ លក់នៅក្នុងទីផ្សារ ចន្លោះពី២ទៅ៣ម៉ឺនតោន ។ លោកបានបន្តទៀតថា ចំពោះតម្លៃអំបិលឆ្នាំនេះ បានងើបឡើងថ្លៃវិញបន្តិច ចន្លោះពី១២០០០រៀល ទៅ១៣០០០រៀល សម្រាប់អំបិល១បាវ ទម្ងន់៥០គីឡូក្រាម ។ ជាមួយគ្នានោះ លោកក៍បានឲ្យដឹងទៀតថា អំបិលជាង៧០០០០តោននេះ គឺអាចគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនៅក្នុងទីផ្សារបាន ទោះបីជាឆ្នាំនេះ មានការប្រមូលផលបានតិចជាងឆ្នាំមុនក៏ដោយ។

 “សម្រាប់អំបិល៧០០០០តោននេះ យើងអាចបំពេញតម្រូវការគ្រប់ហើយ មូលហេតុអីដែលយើងថាអ៊ីចឹងទី១ដោយសារតែរដូវត្រីប្រហុក គឺទៅហួសហើយ ប៉ុន្តែវាអត់បញ្ហាអីទេ ហើយណាមួយអំបិលដែលចរាចរណ៍នៅទីផ្សារ នៅក្នុងភ្នំពេញ ក៏ដូចនៅខេត្តផ្សេងៗ ដែលនាំចូលមកតាមប្រទេសថៃ ឬប្រទេសវៀតណាមនេះ គឺមានរាយប៉ាយខ្លះមួយចំនួនទៀត ហើយខាងឧស្សាហកម្មវាយនភ័ណ្ឌ ភាគច្រើនគាត់យកមើលអំបិលមកពីចិនអីទេ សម្រាប់រោងចក្រជ្រលក់ព័ណ៍បោកខោអាវ ហើយបើអំបិលសមុទ្រយើងនេះ គឺសម្រាប់ទៅលើការហូបនិងការធ្វើត្រីប្រហុកនេះដូចជាអត់មានការខ្វះខាតអីនោះទេ”។

លោកបានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២១នេះ ផ្ទៃដីធ្វើស្រែអំបិល នៅខេត្តកំពត មិនប្រែប្រួលទេ បើធៀបនឹងឆ្នាំ ២០២០កន្លងទៅ ដោយមានទំហំជាង៣០០០ហិកតា និងមានក្រុមផលិតជាង១៣៩ ក្រុម ។

តាមរបាយការណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងមក ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពត និងខេត្តកែបមានទំហំសរុប ៤៧៤៨ហិកតា បើអាកាសធាតុអំណោយផលក្នុង១ហិកតា អាចផលិតអំបិលបានជាមធ្យម ២០តោន ក្នុងរយៈពេល១ឆ្នាំ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com