ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង!

៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង!

ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាករ កីឡាការិនីសរុបចំនួន៦២៨រូប ចូលរួមព្រឹត្តិការណ៍ប្រកួត ទាំងក្នុង និងក្រៅប្រទេស សរុបចំនួន ៤១លើក ដណ្តើមបានមេដាយសរុបចំនួន ៣៩២គ្រឿង។ នេះបើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា ក្នុងចំណោមមេដាយជិត៤០០គ្រឿងនោះ មេដាយឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតក្នុងប្រទេស ទទួលបានចំនួនសរុប ២៣៧គ្រឿង រួមមាន មេដាយមាស១០០គ្រឿង មេដាយប្រាក់៧០គ្រឿង និងមេដាយសំរឹទ្ធចំនួន៦៧គ្រឿង និងព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេស ទទួលបានមេដាយសរុប ១៥៥គ្រឿង រួមមានមេដាយមាស៤១គ្រឿង មេដាយប្រាក់៥៧ និងមេដាយសំរឹទ្ធចំនួន៥៧គ្រឿង។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ក្នុងរយៈពេល៩ខែនេះដែរ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីចំនួន១០រូប មានកីឡាករ២រូប និងកីឡារិនី១រូប ចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន៦លើក រួមមាន ១.វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមអន្តរជាតិ កីឡាតេក្វាន់-ដូITF ២.វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ៣.វគ្គបំប៉នសមត្ថភាពស្ដីពី “ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា” ៤.វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាតេក្វាន់ដូWT ថ្នាក់មូលដ្ឋាន ៥.វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាលថ្នាក់ជាតិ កីឡាសូហ្វតិន្នីស និងទី៦.វគ្គបណ្ដុះបណ្ដាលកីឡាស្ដីពី “ដូប៉ា ដូពីង”។

មិនត្រឹមតែប៉ុណ្ណោះ អគ្គលេខាធិការដ្ឋាន ក៏បានបញ្ជូនមន្ត្រីជាកីឡាការិនី ១រូប ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនៅ ក្រៅប្រទេស ក្នុងកម្មវិធីអភិវឌ្ឍន៍ក្រុមបឹ្រក្សាអូឡាំពិកអាស៊ី-សមាជិកកីឡាយុទ្ធគុនចម្រុះអាស៊ី បណ្តុះបណ្តាលអាជ្ញាកណ្តាល លើកទី១នៅទីក្រុង Manama នៃប្រទេសប៉ារែន។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើង ក្នុងគោលបំណង លើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ និងរួមគ្នាអភិវឌ្ឍសមត្ថភាព បច្ចេកទេសឱ្យមានការ រីកចម្រើនដើម្បីធ្វើសមាហរណកម្មចូលជាសមាជិក សហភាពកីឡានគរបាលជាតិអន្តរជាតិ International Police Sport Union សរសេរជាអក្សរកាត់ “ IPSU ” ។ ក្រុមប្រឹក្សាកីឡា មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ និងអង្គភាពចំណុះចំនួន ៥ រួមមាន ១- អង្គភាពរដ្ឋបាល-ហិរញ្ញវត្ថុ ២-អង្គភាពកីឡានគរបាលជាតិកម្ពុជា ៣-អង្គភាពបច្ចេកទេសកីឡាជំនាញ ៤-អង្គភាពសហប្រតិបត្តិការកីឡាអន្តរជាតិ ៥-អង្គភាពសវនកម្មផ្ទៃក្នុង៕
ដោយ សេង បូលីន

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com