ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការបង្កើតគណៈកម្មាធិការអេដស៍ របស់គណៈកម្មាធិការក្រុង-ស្រុក ឃុំ-សង្កាត់ នៅរដ្ឋបាលខេត្តកណ្ដាល..

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការបង្កើតគណៈកម្មាធិការអេដស៍ របស់គណៈកម្មាធិការក្រុង-ស្រុក ឃុំ-សង្កាត់ នៅរដ្ឋបាលខេត្តកណ្ដាល..

ខេត្តកណ្តាល៖រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការបង្កើតគណៈកម្មាធិការអេដស៍ របស់គណៈកម្មាធិការក្រុង-ស្រុក ឃុំ-សង្កាត់ នៅរដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាពលោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីរ ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្តលោក-លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាព លោក-លោកស្រីចៅសង្កាត់ក្រុង-ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលក្រុង-ស្រុកផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៖ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់តួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍប្រទេសក្នុងរដ្ឋធម្មនុញ្ញកម្ពុជា (១៩៩៣) ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីគ្រប់រូប អាចមានសិទ្ធិចូលរួម ពេញលេញនៅក្នុងវិស័យសាធារណៈ ការងារ និងអាចអនុវត្ត សិទ្ធិអំណាចរបស់ខ្លួន និងធ្វើការសម្រេចចិត្តនៅគ្រប់កម្រិត និងគ្រប់ទីកន្លែងទាំងអស់ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់កាន់តែច្រើនឡើងអំពីតួនាទី ដ៏សំខាន់របស់ស្ត្រីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ ជាក់ស្តែងតាមរយៈ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសមភាពយេនឌ័រនៅគ្រប់វិស័យ និងគ្រប់កម្រិត និងលើកកម្ពស់ការរីកចំរើន និងការផ្តល់សិទ្ធិ អំណាចដល់ស្ត្រី ដែលត្រូវបានចាត់ទុកថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដល់ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ស្ថានភាព និងតួនាទីរបស់ស្ត្រី ដែលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈ ការពង្រឹងភាពជា ប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រី គឺ ជាស្នូល។

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា៖ ជាការពិតណាស់ តាមរយៈសន្តិភាពដ៏កម្រ មានតម្លៃដ៏ពិសិដ្ឋ ដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វែងរក ថែរក្សា និងបន្សល់ទុកឲ្យ ប្រទេសជាតិ និងប្រជាជនកម្ពុជា ផ្តើមចេញពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងក្រោយការដាក់ចេញនូវនយោបាយឈ្នះឈ្នះ សន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង និងការអនុវត្ត ប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាល បានផ្តល់ ឲ្យកម្ពុជាសម្រេចបានការអភិវឌ្ឍលើគ្រប់វិស័យទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ព្រមទាំងបាននឹង កំពុងលេចត្រដែតឡើងលើឆាកអន្តរជាតិ និងពិភពលោក។

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានបន្តថា៖ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និងពូនជ្រំចលនការនៃ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ជារួម និងទី២.កសាង និងពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការ អភិវឌ្ឍប្រទេសជាតិ, ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០, ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំ នៃវិស័យ ទាំង ៥ រួមមាន ៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និង សង្គម, និង វិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាល ក៏បានដាក់ចេញ នូវ កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និង វិធានការគន្លឹះ ចំនួន ៥ សម្រាប់ដោះស្រាយអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com