ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២៥

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២៥

ខេត្តកណ្តាល៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញដល់មន្ទីរអង្គភាពជំនាញខេត្ត និងអភិបាលក្រុង-ស្រុក បន្តយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យការបំពេញការងារកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តាថា៖ រដ្ឋបាលក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវចូលព្រលានយន្តហោះអន្តរជាតិ តេជោ ឱ្យមានសណ្តាប់ធ្នាប់របៀបរៀបរយជាប្រចាំនឹងមានសោភណ្ឌ័ភាព ក្នុងគណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវទប់ស្កាត់ការលក់ដូរគ្រប់ប្រភេទនៅតាមសងខាងផ្លូវចូលព្រលានយន្តហោះអន្តរជាតិតេជោ គឺដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានឱ្យបានល្អប្រើសើរ។

ឯកឧត្តម អភិបាលខេត្តកណ្ដាល បានបន្ថែមថា៖ ការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព រដ្ឋបាលក្រុង-ស្រុកត្រូវយកចិត្តទុកដាក់ និងពង្រឹងឱ្យបានម៉ឺងម៉ាត់ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់លើបទល្មើសនានាដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះផងដែរបញ្ហាចររាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមប្រសាសន៍របស់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺមិនមានការផាកពិន័យ តែត្រូវបង្កើនវិធានការណ៍ អប់រំ ផ្សព្វផ្សាយ អោយបានទូលំទូលាយ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រូវយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករអំពីការចិញ្ចឹមសត្វពាហនៈគ្រប់ប្រភេទ សូមកុំប្រលែងពាសវាលពាសកាលនៅលើផ្លូវ ដែលនាំឱ្យមានហានីភ័យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះចរាចរណ៍ ដែលកើតជាយថាហេតុផងដែរ។ ក្នុងនោះដែរ អាជ្ញាធរទាំងអស់ សូមយកចិចិត្តទុកដាក់លើករណីកម្ចីអត់ច្បាប់ ដោយតាមដានអោយបានជាប់ជាប្រចាំ ព្រោះករណីនេះអាចផ្តល់ជាគ្រោះថ្នាក់ដល់ជីវភាពប្រជាជន និងសង្គមជាតិរបស់យើងផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com