ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

បឹងធម្មជាតិដែលប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផលក្នុងសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួងត្រូវបានលុប តែអភិបាលក្រុងអរិយក្សត្រធ្វើមិនដឹង មិនឮ…

បឹងធម្មជាតិដែលប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផលក្នុងសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួងត្រូវបានលុប តែអភិបាលក្រុងអរិយក្សត្រធ្វើមិនដឹង មិនឮ…

 

ខេត្តកណ្តាល៖ ដីបឹងធម្មជាតិស្ថិតនៅសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ដែលប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផល រកត្រី ក្តាម ខ្យង និងបេះបន្លែដើម្បីចិញ្ចឹមជីវិត ពេលនេះត្រូវបានអាជ្ញាធរមូលដ្ឋាន ធ្វើការលក់ទៅឲ្យឈ្មួញដែលជាអ្នកមានលុយមានអំណាច ចាក់ខ្សាច់លុបធ្វើជាកម្មសិទ្ធិបុគ្គល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ដំបូងឡើយអាជ្ញាធរនៃក្រុងអរិយក្សត្រ បាននាំគ្នាធ្វើសកម្មភាពប្រកាសប្រម៉ែប្រមូលពលរដ្ឋឲ្យធ្វើការផ្តិតមេដៃ ដើម្បីស្តារបាតបឹងផ្ទុកទឹកដើម្បីស្រោចស្រពផលដំណាំ តែការពិតត្រូវបានបែកធ្លាយថាផ្តិតមេដៃលក់បឹងឲ្យឈ្មួញទៅវិញ។
រហូតដល់ទល់បច្ចុប្បន្ននេះឃើញថា បឹងធម្មជាតិនេះ កំពុងមានការបូមខ្សាច់យ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃ ដើម្បីចាក់លុបផ្ទៃបឹងទាំងមូលពីសំណាក់ឈ្មួញ ដែលគេដឹងថាជាមនុស្សដែលមានឥទ្ធិពល សូម្បីតែលោក ចាន់ ដារ៉ា អភិបាលក្រុងអរិយក្សត្រក៏មិនហ៊ានទប់ស្កាត់ដែរ។
យ៉ាងណាជុំវិញទៅនិងការលក់បឹងធម្មជាតិខាងលើនេះក្រុមការងារសារព័ត៌មានមិនអាចសុំការបកស្រាយបំភ្លឺពីលោក ចាន់ ដារ៉ា អភិបាលក្រុងអរិយក្សត្រ បាននោះទេ ។
ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យ អន្តរគមករណីនេះផង ដើម្បីកុំឲ្យបាត់បង់បឹងធម្មជាតិ។
ពួកគាត់ក៏សូមអំពាវនាវទៅដល់ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រួមទាំងក្រសួងមហាផ្ទៃ សូមជួយចាត់មន្ត្រីជំនាញចុះពិនិត្យទប់ស្កាត់ករណី ខាងលើនេះផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com