ទាន់ហេតុការណ៍
រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!..
0

លោកឧត្តមសេនីយ៍ទោ ហេង សុផល ផ្ដល់រង្វាន់លើកទឹកចិត្តសិស្សនិទ្ទេស A នៅសង្កាត់កំពង់ក្របៅ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ផ្ដល់រង្វាន់លើកទឹកចិត្តសិស្សនិទ្ទេស A នៅសង្កាត់កំពង់ក្របៅ

 

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ដ បានឆ្លៀតឱកាសជួបសំណេះសំណាលសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤-២០២៥ គឺប្អូនស្រី ហ៊ុយ មួយហ្គេច អាយុ១៧ ឆ្នាំ រស់នៅក្នុងភូមិ កំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ដ បានចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះប្អូនស្រី ហ៊ុយ មួយហ្គេច ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតី អំណត់អត់ធ្មត់ តស៊ូព្យាយាម ជម្នះគ្រប់ឧបសគ្គ ក្នុងការសិក្សា នាពេលកន្លងមក រហូតទទួលបានលទ្ធផលល្អប្រសើរបំផុត គឺនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥នេះ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានថ្លែងថា នៅថ្ងៃខាងមុខនេះ ប្អូននឹងបន្តការសិក្សា នៅឯសកលវិទ្យាល័យ តាមឯកទេសណាមួយ ហើយសូមប្អូនស្រីខិតខំប្រឹងប្រែងសិក្សា ដើម្បីក្លាយទៅជាធនធានមនុស្ស និងជាទំពាំងស្នងឬស្សី បន្តវេន ដើម្បីចូលរួមចំណែក កសាងអភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ជាកិច្ចចុងក្រោយ លោកស្នងការ ក៏បានផ្តល់រង្វាន់លើកទឹកចិត្ត ជាថវិកាមួយចំនួន ជូនប្អូនស្រី ដើម្បីចូលរួមក្នុងការដោះស្រាយចំណាយបន្តការសិក្សា។

លោក ហ៊ុយ អ៊ាន់ ត្រូវជាឳពុកក្មួយស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលបាន ចំណាយពេលវេលា ដ៏មានតម្លៃ ចុះសាកសួរសុខទុក្ខ ថែមទាំងឧបត្ថម្ភ សម្ភារថវិកា ដល់គ្រួសារលោក និងសូមជូនពរ លោកស្នងការ លោក លោកស្រីស្នងការរង និងកងកម្លាំងនគរបាលទាំងអស់ សូមជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕ អត្ថបទដោយស្នងការនគរបាលខេត្ដកំពង់ធំ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com