ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

ក្រសួងព័ត៌មាន ប្រកាសដល់ប្រព័ន្ធផ្សព្វផ្សាយដែលពុំមានច្បាប់ត្រឹមត្រូវរួសរាន់ចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកពាណិជ្ជនាមត្រឹមដំណាច់ឆ្នាំ២០២១

រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មាន ប្រកាសដល់ប្រព័ន្ធផ្សព្វផ្សាយទំាងអស់ ដែលមិនទាន់បានចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកពាណិជ្ជនាម សូមមកចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារម៉ាកពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមច្បាប់។

 

យោងតាមលិខិតរបស់ក្រសួងព័ត៌មានជូនដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមមកចុះបញ្ជីចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក ពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាននិងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្តីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាននិងសោតទស្សន៍ រវាងក្រសួងពាណិជ្ជកម្ម ជាមួយក្រសួងព័ត៌មាន ដើម្បីធានា ការពារសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់ស្ថាប័ន អង្គភាព សារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងព័ត៌មាន សូមណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ដែលកំពុងធ្វើអាជីវកម្មហើយមិនទាន់បានចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្ម ដើម្បីការពារម៉ាក ពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ឆ្នាំ ២០២១។

ការប្រកាសនេះបានធ្វើឡើង ដោយសារតែកន្លងមកក្រសួងព័ត៌មាន បានសង្កេតឃើញថា មានម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនតូចនៅមិនទាន់អនុវត្តតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជានៅឡើយ ហើយបានប្រើប្រាស់ម៉ាក ពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃទៀតធ្វើឱ្យមានការភាន់ច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់រួចហើយ។

ក្រសួងព័ត៌មានបញ្ជាក់ថា ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ ហើយនៅតែបន្តប្រើប្រាស់ម៉ាក និងពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានច្បាប់ ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មចាប់ពីឆ្នាំ២០២២តទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com