ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំអជ្ញាធរក្រុងតាខ្មៅ បានចុះរៀបចំសណ្តាប់ធ្នាប់ រុះរើចេញនូវសំណង់ លើចំណីផ្លូវ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណ្ឌភាពឱ្យកាន់តែល្អប្រសើរ តាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវធ្វើការ។
ក្នុងឱកាសចុះរៀបចំសណ្ដាប់ធ្នាប់នេះដែរឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តសហការរុះរើសំណង់ដែលរំលោភលើចិញ្ចើមផ្លូវ ដើម្បីបើកផ្លូវឱ្យមានភាពទូលាយ ងាយស្រួលធ្វើដំណើរ និងកាត់បន្ថយការកកស្ទះ។
ឯកឧត្ដមអភិបាលរងខេត្ត បន្ថែមថា៖ ការរុះរើនេះមិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការចតយានយន្ត កាត់បន្ថយការកកស្ទះចរាចរណ៍ និងធានាបាននូវសុវត្ថិភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញផងដែរ។






