ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិដើមមៀន និងឯកឧត្តម ឌឹម បូរ៉ា ចុះសំណេះសំណាលនិងនាំយកអំណោយ.. ==> បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា.. ==> ប្រជាពលរដ្ឋផ្ទុះកំហឹង នឹងមន្ត្រីឧទ្យានុរក្សដេញចាប់ និងផ្ទុះអាវុធបណ្ដាលឱ្យដួលម៉ូតូស្លាប់មនុស្សម្នាក់ !នាំគ្នាមកឡោមព័ទ្ធដុតបំផ្លាញស្នាក់ការដែនជម្រកសត្វលំផាត់.. ==> រូបភាពល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទរីករាលដាលក្នុងស្រុកអូររាំងឪ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបង្ក្រាបត្រូវថ្នាំឬសត្រូវបានគេសែនរួចហើយមើលទៅ.. ==> បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា..
0

ប្រជាពលរដ្ឋរស់នៅភូមិភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិល បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងយ៉ាងច្បាស់ថា÷ សាឡុងបូមខ្សាច់នេះលួចបូមខ្សាច់តែពេលយប់ទេ ហើយបានបូមជាយូរណាស់មកហើយដោយមិនរំខានដល់មន្ទីរពាក់ព័ន្ធឡើយ..

ប្រជាពលរដ្ឋរស់នៅភូមិភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិល បានប្រាប់ក្រុមអ្នកសារព័ត៌មានយើងយ៉ាងច្បាស់ថា÷ សាឡុងបូមខ្សាច់នេះលួចបូមខ្សាច់តែពេលយប់ទេ ហើយបានបូមជាយូរណាស់មកហើយដោយមិនរំខានដល់មន្ទីរពាក់ព័ន្ធឡើយ..

 

ខេត្តកោះកុង! ប្រជាពលរដ្ឋរស់នៅភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិលបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថា មានក្រុមសាឡង់បូមខ្សាច់ប្រម៉ាន ៧ .៨ សាឡង់ដែលលួចធ្វើការបូមតែពេលយប់ នៅភូមិចំការក្រោមឃុំស្រែអំបិលស្រុកស្រែអំបិលនៅត្រង់ចំណុចព្រែកឃ្នាង លុះព្រឹកឡើងទើបបើកដឹកចេញជារៀងរាល់ថ្ងៃ។ពលរដ្ឋបន្តទៀតថាសាឡង់បូមខ្សាច់នេះជារបស់ ឧកញ៉ា ម្នាក់រស់នៅក្នុងស្រុកស្រែអំបិលនេះឯង។
បើតាមប្រសាសន៍ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកោះកុងបានបញ្ជាក់យ៉ាងច្បាស់ថា÷ ការលួចបូមខ្សាច់នៅពេលយប់គឺជាអំពើខុសច្បាប់ដូច្នេះមន្ទីរ៉ែនិងថាមពលមានសិទ្ធិដកហូតអាជ្ញាប័ណ្ណនិងធ្វើការផាកពិន័យតាមច្បាប់។ដែលមានចែងជាធរមានហើយលោកក៏បន្តទៀតថានឹងចាត់មន្ត្រីចុះមកពិនិត្យមើល ម្ចាស់អាជីវកម្មដែលលួចបូមខ្សាច់នៅពេលយប់នេះមកទទួលខុសត្រូវចំពោះមុខច្បាប់។ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំការក្រោមឃុំស្រែអំបិលសង្ឃឹមយ៉ាងមុតមាំថា លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តកោះកុងនិងមិនធ្វើឲ្យពលរដ្ឋខកបំណងឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com