ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋសូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ

អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋសូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំដល់ប្រជាពលរ្ឋសូមកុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ។ ឯកឧត្តមអ្នកនាំពាក្យក៏បានជំរុញឱ្យប្រជាពលរដ្ឋសូមចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ ការលើកឡើងរបស់ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបែបនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ដែលគ្មានប្រភពច្បាស់លាស់ទាក់ទងនឹងស្ថានការណ៍នៅតាមព្រំដែនរវាងកម្ពុជា និងថៃ។

ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងបញ្ជាក់ថា៖ «កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការរើសអើងលើជាតិសាសាសន៍។ រាល់ការផ្សាយ ឬចែកចាយព័ត៌មាននានា ត្រូវធ្វើឡើងដោយមានការទទួលខុសត្រូវ និងគិតគូរឱ្យបានត្រឹមត្រូវពីផលវិបាកដែលអាចកើតមានឡើង ប្រសិនបើព័ត៌មានទាំងនោះជាព័ត៌មានមិនត្រូវបានដកស្រង់ពីប្រភពផ្លូវការទេនោះ»។ ឯកឧត្តមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការផលិតនិងផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន ត្រូវអនុលោមតាមនិយាមវិជ្ជាជីវៈសារព័ត៌មាន និងដោយក្រមសីលធម៌សារព័ត៌មាន។ ទន្ទឹមនេះ អ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយដើម្បីជួយលើកស្ទួយឧត្តមប្រយោជន៍ជាតិ ត្រូវផ្តល់អាទិភាពដល់ព័ត៌មានដែលផ្តល់សារៈប្រយោជន៍ដល់សង្គមជាតិ និងចៀសវាងការផ្សាយ ដែលបង្កផលប៉ះពាល់ដល់សន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្មសង្គម សាសនា ជាតិសាសន៍។ «អ្នក សារព័ត៌មានត្រូវចូលរួមបង្ការ ទប់ស្កាត់ ប្រឆាំងការផលិត ផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម និងត្រូវតម្កល់ឧត្តមប្រយោជន៍នៃវិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ព្រមទាំងមានកាតព្វកិច្ចចូលរួមលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ ដើម្បីធានាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មាន»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានក្រើនរម្លឹកផងដែរដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានដែលកំពុងចរាចរលើបណ្តាញទំនាក់ទំនងសង្គមនានា ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់ និងផលវិបាកនានា ដែលព័ត៌មានក្លែងក្លាយអាចបង្កឡើង។ លើសពីនេះទៀត ឯកឧត្តមក៏បានចែករំលែកផងដែរថា ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដោយសារព័ត៌មានក្លែងក្លាយ ពលរដ្ឋអាចប្រើប្រាស់វិធីសាស្ត្រ៥យ៉ាង៖ ទី១. បោះបង់ចោលទម្លាប់ចែកចាយព័ត៌មានបន្តលឿនពេក ឬចែកចាយទាំងមិនទាន់បានអានស្រួលបួល និងមិនទាន់ផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិនផងនោះ។ ទី២. កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុង ពោលគឺត្រូវអាននិងត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការមាន៖ ប្រភពព័ត៌មានរបស់រាជរដ្ឋាភិបាល អ្នកនាំពាក្យរបស់ក្រសួង ស្ថាប័នក្នុងវិស័យពាក់ព័ន្ធ ប្រភពពីសមត្ថកិច្ច និងភាគីពាក់ព័ន្ធដែលមានជំនាញទទួលបន្ទុកលើប្រធានបទ ឬសាច់រឿង។ ទី៣. ចាប់យកប្រព័ន្ធផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈជាប្រភពអាទិភាពសម្រាប់ទទួលព័ត៌មាន និងផ្ទៀងផ្ទាត់ព័ត៌មាន៖ ទូរទស្សន៍ វិទ្យុ គេហទំព័រព័ត៌មាន និងបណ្តាញផ្សាយឌីជីថលផ្លូវការ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត សុចរិតភាព ត្រឹមត្រូវទុកចិត្តបានមុននឹងចែកចាយបន្ត។ ទី៤. ត្រូវចៀសវាងការផ្សាយឬចែកចាយព័ត៌មាន ដែលបង្កមហន្តរាយដល់សន្តិសុខជាតិ ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ឬព័ត៌មានដែលនាំឱ្យមានការរើសអើងជាតិសាសន៍។ ចៀសវាងផ្សាយឬចែកចាយព័ត៌មានដែលបង្កគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬការបំពេញបេសកកម្មរបស់មន្ត្រីអនុវត្តច្បាប់។ ទី៥. ផ្សាយ ចែករំលែកតែព័ត៌មានពិត សុក្រឹត សុចរិត វិជ្ជមាន ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គម សម្រាប់ជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ សហគមន៍និងសង្គមជាតិ៕AKP

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com