ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ Aisyah Seom ដែលបានបង្ហោះមានខ្លឹមសារ (ដោយសរសេរមានខុសអក្ខរាវិរុទ្ធ)ថា៖

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ Aisyah Seom ដែលបានបង្ហោះមានខ្លឹមសារ (ដោយសរសេរមានខុសអក្ខរាវិរុទ្ធ)ថា៖

 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ Aisyah Seom ដែលបានបង្ហោះមានខ្លឹមសារ (ដោយសរសេរមានខុសអក្ខរាវិរុទ្ធ)ថា៖ ***អំពីប្អូនប្រុសឈ្មោះ រី ហាណាហ្វី គាត់ត្រូវពូលីសនគរបាលស្រុកកោះធំ ខេត្តកណ្តាល ចាប់ទៅឃុំខ្លួនរយះពេល ២ថ្ងៃនេះ តាមពាក្យបណ្តឹងជនរងគ្រោះដែលបានបាត់ម៉ូតូដោយសង្ស័យតាមភិនភាគកាំរ៉ាសុវត្តិភាព តាមពិតក្នុងវីឌីអូកាំរ៉ានឹងរូបគាត់មិនមានភិនភាគដូចគ្នាទេ ហើយកាលដែលគាត់សារភាពថាខ្លួនបានលួចតាមការសាកសួររបស់ប៉ូលីសនោះគាត់នៅជាប់ឃុំខ្លួនដោយប៉ូលីសមិនអនុញ្ញាតអោយឪពុកម្តាយចូលជួបឡើយពេលនេះប្រជាជនក្នុងភូមិកំពុងនាំគ្នាស្នើសុំដោះលែងគាត់ហើយ ចាំមើលថាទៅជាយ៉ាងណាបើគាត់ចាប់ខុសមនុស្សសោះមិនព្រមដោះលែងហើយដើមបណ្តឹងក៏មិនឃើញចេញមុខមកដោះស្រាយដែរសំខាន់គាត់អត់ចេះជិះម៉ូតូផងទៅលួចម៉ូតូបានយ៉ាងដូចម្តេចសូមជួយស៊ែរអោយសារព័ត៌មានបានឃើញនឹងជួយអត្តរាគមផង ថ្ងៃ19/5/2025***។

ក្រោយពេលទទួលបានព័ត៍មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក សុីម ឃាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកកោះធំ បានបញ្ជាឲ្យកម្លាំងផ្នែកជំនាញស្រុកកោះធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ចុះធ្វើការស្រាវជ្រាវករណីខាងលើ ដោយទទួលលទ្ធផលដូចខាងក្រោម៖
-ករណី អំពើ.លួ.ច.(ម៉ូតូ)
-កើតហេតុៈ កាលពីថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង៨:៥០នាទីព្រឹក។
-នៅចំណុច: មុខផ្ទះជនរងគ្រោះ ឈ្មោះ ហៃ សុវណ្ណ ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
+ជនរងគ្រោះ ០១នាក់
១/ឈ្មោះ ហៃ សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ មុខរបរ លក់ដូរ
+ជនសង្ស័យ ០១នាក់
១/ឈ្មោះ រី ហាណាហ្វី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។មុខរបរ មិនពិតប្រាកដ
+សម្ភារៈបាត់បង់មាន
១/ម៉ូតូ HONDA BEAT ពណ៌ស+ខៀវ ស៊េរីឆ្នាំ២០២២ ដែលមានស្លាកលេខ ភ្នំពេញ 1JD.0486 ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ។
+វត្ថុតាងចាប់យកមាន
១/កង់តួប្រុស ពណ៌ខ្មៅ ០១គ្រឿង ដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាពដើរលួច។
២/ទូរសព្ទ័ដៃ ម៉ាក VIVO ពណ៌ផ្ទៃមេឃ ០១គ្រឿង។

សភាពរឿងហេតុ
កាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទី ជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ បានដើរចូលទៅក្នុងផ្ទះហើ
យបានអូសម៉ូតូម៉ាកហុងដា BEAT ពណ៌ ស+ខៀវ ដែលមានស្លាកលេខ ភ្នំពេញ 1JD.0486 ចេញយកមកទុកនៅខាងមុខផ្ទះហើយបានបែរក្បាលម៉ូតូទៅទិសខាងកើតដោយបានទុកកូនសោរម៉ូតូនៅក្នុងឃ្លុបម៉ូតូខាងមុខ។ ក្រោយពេលអូសម៉ូតូចេញយកមកខាងក្រៅផ្ទះបានបន្តិចជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ ក៏បានដើរចេញមកខាងក្រៅផ្ទះហើយបានបើកឡានដឹកអីវ៉ាន់ចេញទៅលក់ដូរបាត់ទៅ។ បន្តិចក្រោយមកស្រាប់តែកូនស្រីរបស់ជនរងគ្រោះ ឈ្មោះ វណ្ណ ស្រីណុច គាត់បានទូរស័ព្ទមកប្រាប់ថាបាត់ម៉ូតូ ឮដូច្នេះជនរងគ្រោះក៏បានបើកឡានត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះគាត់ក៏បាននាំគ្នាទៅសុំអ្នកជិតខាងឱ្យជួយឆែកកាំមេរ៉ាសុវត្តិភាពមើលទើបដឹងថាមានក្មេងប្រុសម្នាក់ បានជិះកង់ចូលមកលួចយកម៉ូតូរបស់គាត់ជិះចេញទៅតាមផ្លូវជាតិលេខ២១ បាត់ទៅ ដោយបានបន្សល់ទុកនៅកង់តួប្រុស ពណ៌ខ្មៅ ០១គ្រឿងនៅកន្លែងកើតហេតុ។ បន្ទាប់មកជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ គាត់បានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅអធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីឱ្យសមត្ថកិច្ចយើងជួយធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាដែលបានធ្វើសកម្មភាពចូលលួចម៉ូតូរបស់គាត់។

រហូតមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩:០០នាទី កម្លាំងសមត្ថកិច្ចស្រុកកោះធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បានចេញល្បាតមកដល់ចំណុចលើស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំ ក៏បានជួបប្រទះនឹងមុខសញ្ញាជនសង្ស័យឈ្មោះ រី ហាណាហ្វី កំពុងតែជិះកង់លេងនៅលើស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំតែម្នាក់ឯង។ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានហៅជនសង្ស័យខាងលើនេះយកមកកាន់នៅអធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីសាកសួរអំពីរឿងហេតុដែលបានកើតឡើង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រី ហាណាហ្វី គាត់បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហៃ សុវណ្ណ ពិតប្រាកដមែន គឺដោយសារជនរងគ្រោះគាត់បានទុកកូនសោរម៉ូតូនៅក្នុងឃ្លុបម៉ូតូខាងមុខ ដោយឃើញមានឱកាសល្អទើបខ្លួនដើរចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅបាត់ដោយបានបន្សល់ទុកនូវកង់តួប្រុសពណ៌ខ្មៅ ០១គ្រឿងនៅកន្លែងកើតហេតុ។ ក្រោយពេលជនសង្ស័យលួចម៉ូតូបានហើយគឺបានជិះម៉ូតូនោះយកទៅដាក់បញ្ចាំឱ្យទៅជនសង្ស័យមិនស្គាល់អត្តសញ្ញាណនៅក្រុងសំពៅពូន ខេត្តកណ្តាល បានលុយចំនួន២០០ដុល្លារ យកមកទិញទូរសព្ទ័ដៃថ្មីមួយគ្រឿងម៉ាកVIVO ពណ៌ផ្ទៃមេឃក្នុងតម្លៃ១០០ដុល្លារ ហើយលុយដែលនៅសេសសល់ចំនួន១០០ដុល្លារ ទៀតគឺទុកសម្រាប់សុីចាយ។

ចំពោះករណីខាងលើនេះផ្នែកជំនាញស្រុកកោះធំបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងចាត់ការតាមនីតិវិធីច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប កុំមានការភាន់ច្រឡំ។

 

Processed with MOLDIV

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com