ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន​ ៣០,៩៥៨បណ្ណ​ ត្រូវបានប្រគល់ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ.. ==> ទាំងភាគីម្ចាស់ដី អតិថិជន និងភាគីពាក់ព័ន្ធ ក្នុងគម្រោង ឡេង ណាវ៉ាត្រា បាត់ដំបង ដែលមានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ និងភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល និងភូមិវាលវង់ ឃុំតាស្ដារ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្រុះស្រួលគ្នាបញ្ចប់ការងារ.. ==> ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ទីរជំនាញចុះពិនិត្យស្ថានីយបូមទឹកក្នុងក្រុងតាខ្មៅ.. ==> ឯកឧត្ដម​ ខ្លូត​ រតនា​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារទទួលបន្ទុកខេត្តកំពង់ស្ពឺទៅលើវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដឹកនាំសម្របសម្រួលបញ្ចប់រឿងបានចំនួន​ ៤៦​ ករណី.. ==> រដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ នៅសង្កាត់កោះអន្លង់ចិន.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី និងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិដើមមៀន និងឯកឧត្តម ឌឹម បូរ៉ា ចុះសំណេះសំណាលនិងនាំយកអំណោយ.. ==> បណ្ណកម្មសិទ្ធិចំនួន៧,៨៧២បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨ ភូមិ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ.. ==> ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង រួមជាមួយលោកស្នងការរងចំនួន៣រូប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារនៅស្នងការដ្ឋាន និងតាមបណ្តាស្រុក/ក្រុង.. ==> ក្រុមការងារនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាចុះពិនិត្យស្ថានភាពជាក់ស្តែងអគារផ្ទះ ២ល្វែង (លេខ ២១៤ និង ២១៦) តាមបណ្តោយផ្លូវលេខ ១០៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា..
0

គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ជាក្តីសង្ឃឹមថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ

គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ជាក្តីសង្ឃឹមថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ

 

អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅថែរក្សា អភិរក្ស និងអភិវឌ្ឍដោយចីរភាពនូវតំបន់ភ្នំខ្នងផ្សារឱ្យបានកាន់តែប្រសើរឡើង និងក្លាយជាគោលដៅទាក់ទាញទេសចរបានកាន់តែច្រើន ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈគម្រោងលម្ហែបៃតង ។

គូសរំលេចផងដែរថា គម្រោងលម្ហែបៃតង នឹងបង្កើតអនាគតថ្មីដល់ប្រជាសហគមន៍មូលដ្ឋាន ដោយពួកគាត់អាចចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ហើយសហគមន៍មូលដ្ឋានអាចធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិន ដែលជាការប្តូរពីការប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ ដោយឡែក សម្រាប់គម្រោងលម្ហែបៃតង មាននូវហេដ្ឋារចនាសម្ព័ន្ធដូចជា៖
១. ផ្លូវក្រាលក្រួសក្រហម និងក្រាលថ្មម៉ិច ប្រវែង ៧,២ គីឡូម៉ែត្រ និងទទឹងប្រវែង ៨ម៉ែត្រ ចាប់ពីផ្លូវលេខ៤៨.៤ ដល់ជើងភ្នំ
២. ផ្លូវឡើងភ្នំខ្នងផ្សារ
៣. ផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ និងគ្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ ក៏ដូចជាប្រព័ន្ធទឹកស្អាតសម្រាប់បរិភោគ រួមជាមួយនឹងស្លាកសញ្ញាព័ត៌មាននៅតាមកន្លែងសម្រាកនីមួយៗ
៤. ចំណតយានយន្ត នៅកន្លែងដំណាក់ដានព្រះ
៥. ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានដូចជា ៖ ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ប្រព័ន្ធអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមផងដែរ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com