ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រ ជីវភាពរស់នៅ ការអាស្រ័យផល និងបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំឆ្នុកទ្រូ និងឃុំខុនរ៉ង ស្រុកបរិបូណ៌
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអមដំណើរឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញពិនិត្យស្ថានភាពភូមិសាស្ត្រ ជីវភាពរស់នៅ ការអាស្រ័យផល និងបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ភូមិក្បាលដំរី (ចំណុចក្រចាប់) ឃុំត្រពាំងចាន់ ភូមិឆ្នុកទ្រូ (ចំណុចយុគន្ធរ) ឃុំឆ្នុកទ្រូ និងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌។






