ទាន់ហេតុការណ៍
លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់...
0

អភិបាលខេត្តកណ្តាល ជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាត្រូវខិតខំប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

អភិបាលខេត្តកណ្តាល ជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាត្រូវខិតខំប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងថែមទៀត

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤- ២០២៥ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម គូច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡាត្រូវខិតខំប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាងនេះទៅទៀតនោះ គឺមន្ទីរអប់រំខេត្ត សូមកុំមើលត្រឹមពានរង្វាន់ដែលនឹងទទួលបានក្នុងការប្រកួតប្រជែង តែត្រូវមើលលើសពីនេះ ពោលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យគំរូនេះ គឺជាការធ្វើឱ្យថ្នាក់ដឹកនាំ មន្ត្រីរបស់យើងទាំងអស់គ្នាបានយល់ដឹងបានកាន់តែច្បាស់ ទៅលើការបម្រើការងារបានត្រឹមត្រូវ ស្របតាមស្តង់ដារអប់រំជាតិ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា កាលពីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្ត បានធ្វើការពិភាក្សារកបញ្ហាប្រឈម និងដំណោះស្រាយលើការងារជាអាទិភាពមួយចំនួន ក្នុងនោះក៏បានរកឃើញបញ្ហាប្រឈមមួយចំនួន នៃការអនុវត្តមុខងារវិស័យអប់រំ ដែលបានផ្ទេរទៅដល់រដ្ឋបាលក្រុង-ស្រុក ដូចជាការងារចាត់តាំង ការប្រើប្រាស់មន្ត្រីអប់រំ និងបញ្ហាហិរញ្ញវត្ថុគាំទ្រដំណើរការអនុវត្តមុខងារអប់រំនៅថ្នាក់ក្រុង-ស្រុក ដូច្នេះអភិបាលក្រុង-ស្រុក ត្រូវខិតខំយកចិត្តទុកដាក់លើមុខងារវិស័យអប់រំដែលបានផ្ទេរទៅ ដោយប្រើប្រាស់មន្ត្រីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាននឹង កំពុងធ្វើការពិចារណាគិតគូបែងចែកចំណូលប្រមាណ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅធ្វើការអភិវឌ្ឍក្នុងវិស័យអប់រំក្នុងខេត្ត ដោយជំហានដំបូងតម្រង់ទិសនៅកម្រិតបឋមសិក្សាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋានដែលកំពុងតែត្រូវការពង្រីកកំរិតបឋមសិក្សាឲ្យកាន់តែច្រើន ដោយសារតែកំណើនសិស្សានុសិស្សខ្ពស់។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន ស្នើដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើការស្រង់ទិន្នន័យចំនួនសាលារៀន សិស្ស ដែលមាននិងកំពុងសិក្សាទាំង៣កម្រិត រួមមានកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងការធ្វើផែនការអភិវឌ្ឍក្នុងវិស័យអប់រំបានចំគោលដៅ។ ហើយសម្រាប់ការងារសំខាន់ចំពោះមុខមួយទៀតនោះគឺគ្រប់សាលារៀន គ្រប់កម្រិតសិក្សាទាំងអស់ត្រូវចូលរួមប្រឡងប្រជែងការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំទាំងអស់គ្នា ដោយចាប់ផ្តើមពីការប្រឡងប្រជែងផ្ទៃក្នុងនៅតាមក្រុង-ស្រុកនីមួយៗ ដោយមន្ទីរអប់រំខេត្ត ត្រូវដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ រីឯអភិបាលក្រុង-ស្រុក សូមដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា។

សូមជម្រាបផងដែរថា ស្តង់ដារ នៃការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ មានសូចនាករជាច្រើនដូចជា ការបម្រើសេវា, ការរៀបចំអនាម័យ បរិស្ថាន, ការគ្រប់គ្រងមន្ត្រី ហិរញ្ញវត្ថុ, ការងារទំនាក់ទំនងសហគមន៍ជាដើម។សម្រាប់ខេត្តកណ្ដាល ចំពោះការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ មានមត្តេយ្យសិក្សា និងបឋមសិក្សា បានឈានជាប់ក្នុងTop ៥ នឹងបន្តឈានទៅការពារលើបទបង្ហាញបន្តដើម្បីគណៈកម្មការថ្នាក់ជាតិវាយតម្លៃផ្តល់ពិន្ទុចុងក្រោយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com